Social Network

ការប្រគុំតន្រ្តី ពិសេសស្រាបៀរ សឹង្ហា ដល់ភាពរីករាយ យ៉ាងខ្លាំងដល់ អ្នកចូលរួម

ភ្នំពេញ៖ កាន់តែអស្ចារ្យជាមួយ ការប្រគំតន្រ្តីពិសេស របស់ ស្រាបៀរ សឹង្ហានៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៦មាន ភាពរីករាយយ៉ាងខ្លាំង នឹងការមាន ចូលរួមសហការរវាង កំពូលតារាចម្រៀងក្នុង ប្រទេសកម្ពុជា លោក ឆាយ វីរៈយុទ្ធ និង កញ្ញា សុខ ពិសី ធ្វើឲ្យកក្រើកឆាក តន្រ្តីទាំងមូល ខណៈដែលអ្នកទស្សនា រាប់ពាន់នាក់នៅ ខាងមុខឆាក សប្បាយរីករាយ ជាមួយនឹងការពិសា ស្រាបៀរសឹង្ហាដ៏ ឆ្ងាញ់ត្រជាក់ ជាមួយមនុស្សជាទីស្រលាញ់។

កម្មវិធីធ្វើឡើង នៅមជ្ឈមណ្ឌល ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុង ប្រទេសកម្ពុជានេះ សំបុត្រចូលរួម ទស្សនា មានតម្លៃត្រឹមតែ ៦០០០ រៀលប៉ុណ្ណោះ លោកអ្នកនឹងទទួល បានស្រាបៀរ សឹង្ហា 2 កំប៉ុងដោយឥតគិតថ្លៃ រួមជាមួយឱកាសទិញ ស្រាបៀរ សឹង្ហាក្នុងតម្លៃពិសេស ភ្ជាប់ជាមួយការផ្តល់ ជូនផ្សេងៗផងដែរ។ រាល់ពេលជាវស្រាបៀរ សឹង្ហា លោកអ្នកនឹង មានឱកាសឈ្នះ រង្វាន់ធំពីការចាប់ឆ្នោត និងឱកាសឈ្នះ រង្វាន់ជាច្រើនទៀតពី ការកោសសន្លឹក ប័ណ្ណដូចជា អាវយឺត Man-Ut កូនក្រមុំតុក្កតា Man-Ut បាល់ Man-Ut មួក Man-Ut បន្តោងសោរ SINGHA និង Man-Ut ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA។

សូមបញ្ជាក់ថា ជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោត កោសផ្សងសំណាង ចំនួន២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបានឆ្នោតផ្សង សំណាងចំនួន៦សន្លឹក។ កម្មវិធីពិសេសសម្រាប់អតិថិជន របស់ស្រាបៀរ សឹង្ហា ដោយការរាល់ការ ជាវស្របៀរ សឹង្ហា មួយកេស នឹងទទួលបានការ បញ្ចុះតម្លៃមក នៅត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ ហើយថែមទាំងទទួលបានសន្លឹកឆ្នោត និងការកោសប័ណ្ណ ផ្សងសំណាងចំនួន ១២សន្លឹក។ អ្នកចូលរួមទាំងអស់ ពិតជាការរីករាយចំពោះ កម្មវិធីនេះយ៉ាងខ្លាំង ។

“ការជាវកាន់ តែច្រើន បានឈ្នះរង្វាន់ កាន់តែច្រើន” ។Stadium កន្លែងដ៏អស្ចារ្យបំផុត សម្រាប់ការជួបជុំទស្សនា ការប្រកួតបាល់ទាត់លីក កំពូលរបស់ អង់គ្លេស EPL៕

ដកស្រង់ពី៖ ដើមអម្ពិល