Social Network

LG G5 នឹង​លេច​រូបរាង​ក្នុង​ព្រឹ​តិ្ត​ការណ៍ MWC

ស្មាតហ្វូនជំនាន់ ចុងក្រោយរបស់ ក្រុមហ៊ុន LG គឺ G5 នឹងបង្អួតរាង ក្នុងមហាសន្និបាត ទូរស័ព្ទពិភពលោក ហៅកាត់ថា MWC ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២២ដល់ថ្ងៃទី២៥ កុម្ភៈ ២០១៦ នៅក្រុងបាសេឡូ ណាប្រទេសអេស្ប៉ាញ ពោលគឺវាបង្ហាញ រូបរាងដើម្បីផ្តួល Galaxy S7 របស់ក្រុមហ៊ុន សាំស៊ុងត្រៀមនឹង ប្រកាសជាមួយ គ្នានេះដែរ ។

គេហទំព័របរទេស Korean Times ឱ្យដឹងថា ក្រុមហ៊ុន LG ត្រៀមខ្លួនរួចជាស្រេច ដើម្បីណែនាំបច្ចេកវិទ្យា ទូរស័ព្ទស៊េរីថ្មី របស់ខ្លួនក្នុង ព្រឹតិ្តការណ៍ MWC ខណៈពេលក្រុម ហ៊ុនសាំស៊ុង, Sony, Nokia, HTC, Xiaomi, ZTE និងក្រុមហ៊ុន Lenovo ក៏ត្រៀមបង្ហាញ ផលិតផលថ្មី របស់ខ្លួនដែរ ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple មិនចាប់អារម្មណ៍ក្នុង ព្រឹតិ្តការណ៍នេះទេ ដោយទុករយៈពេល បង្កើតព្រឹតិ្តការណ៍ ផ្ទាល់ខ្លួនឈ្មោះថា Apple Event ឬព្រឹតិ្តការណ៍ក្រុមហ៊ុន Apple ធ្វើឡើងនៅខែ កញ្ញារៀងរាល់ឆ្នាំ ។

ងាកមកមើលព័ត៌មាន ចុងក្រោយស្តីពី លក្ខណៈពិសេសរបស់ ទូរស័ព្ទជំនាន់ក្រោយ G5 នឹងមានទំហំ៥.៦អុីង អេក្រង់កម្រិត QHD និងកញ្ចក់ប្រភេទ Gorilla Glass ជំនាន់ទី៤។ RAM ៤ ជីផ្ទុកក្នុងម៉ាស៊ីនមានចំនួន៦៤ជី។ ក្រៅពីនេះ G5ល្បីថា នឹងបំពាក់កាមេរ៉ា ក្រោយដល់ទៅ២០ ខណៈកាមេរ៉ាមុខ ៨មេហ្គាភិចស៊ែល ៕

ដកស្រង់ពី៖ kohsantepheap