Social Network

ដឹង​ទេ​ថា​សោ​​របស់​ហុងដា​ PCX ឆ្នាំ​២០១៦​ជំនាន់​ថ្មី​​មាន​មុខងារ​ពិសេស​អ្វី​ខ្លះ?

កាលពីពេលកន្លង ទៅនេះក្រុមហ៊ុន ហុងដាបានធ្វើការ បង្ហាញម៉ូតូ PCX ឆ្នាំ២០១៦ ជំនាន់ថ្មី (Premium Edition) ដោយបាននាំយកនូវ សោពិសេសមួយ ដែលម៉ូតូជំនាន់មុនគ្មាន។ ប្រិយមិត្តមួយចំនួន បានដឹងពីមុខងារពិសេសៗរបស់សោ Smart Key ហើយ ប៉ុន្តែក៏នៅមានប្រិយមិត្ត មួយចំនួនមិនទាន់ បានដឹងនៅឡើយ។

Smart Key របស់ហុងដាមិន ដូចជាសោធម្មតាឡើយ។ ប្រព័ន្ធម៉ាស៊ីនរបស់ ម៉ូតូអាចបញ្ឆេះឬពន្លត់បានតាមរយៈប្រព័ន្ធឥតខ្សែដែលភ្ជាប់ ទៅនឹងកូនសោ។ បើគ្មានសោជាប់ នឹងខ្លួនទេនោះប្រព័ន្ធ ម៉ាស៊ីននឹងមិនអាច ដំណើរការបានឡើយ ដែលនេះអាចផ្ដល់ សុវត្ថិភាពបានខ្ពស់។ សោពិសេសនេះ ក៏អាចឲ្យអ្នកដឹងពី ទីតាំងកន្លែងដែល ម៉ូតូបានចតតាមរយៈបន្លឺសំឡេង ហើយសំឡេងក៏បន្លឺ ឡើងផងដែរនៅពេល ដែលមានជន ខិលខូចមានបំណងមិន ល្អលើម៉ូតូ។

បើតាមវិបសាយ ប្រទេសវៀតណាម បានឲ្យដឹងថាម៉ូតូហុងដា PCX ស៊េរីឆ្នាំ២០១៦ ជំនាន់ថ្មីនេះមាន ដាក់លក់លើទីផ្សារ ក្នុងតម្លៃចាប់ពី ៥២លានដុង (ប្រមាណ ២៣០០ដុល្លារ)៕

ដកស្រង់ពី ៖ Sabay