Social Network

មកដឹងចំណុចពិសេស​របស់​ម៉ូតូស្ព័រ Ducati Superleggera V4 ដែលផលិតត្រឹម ៥០០គ្រឿងប៉ុណ្ណោះ (មានវីដេអូ)

ម៉ូតូស្ព័ររបស់អ៊ីតាលី Ducati Superleggera V4 ដែលមានតម្លៃខ្ទង់ ១០ម៉ឺនដុល្លារនៅបរទេស ដែលវាផលិតត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។

ម៉ូតូនេះ ប្រើម៉ាស៊ីនសាំង ចំណុះ ៩៩៨សេសេ ទំហំ ៤ស៊ីឡាំង មានប្រព័ន្ធស្អំម៉ាស៊ីន Liquid Cooled និងប្រព័ន្ធប៊ិចសាំងអេឡិចត្រូនិច ដែលអាចបង្កើតកម្លាំងបានសរុប ២២៤សេះ និងកម្លាំងរមួល ១១៩ញូតុនម៉ែត្រ ដំណើរដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ ជាប្រភេទ Ducati Quick Shift (DQS)។ កម្រិតស៊ីសាំងជាមធ្យម ៦លីត្រ/១០០គីឡូម៉ែត្រ ដែលវាមានចំណុះធុងសាំង ១៦លីត្រ។

ចង់ដឹងលម្អិតបន្ថែម សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដកស្រង់ពី៖Sabay