Social Network

គ្រុឌ ផលិតស្រាបៀរគ្រុឌទឹកពណ៌បៃតងដ៏ពិសេស និងមានចំនួនកំណត់ សម្រាប់ចូលរួមប្រារព្ធទិវា Saint Patrick’s

ទិវា Saint Patrick’s ត្រូវបានប្រារព្ធឡើងក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសជាមួយប្រជាជនអៀរឡង់ ដែលតែងបា្ររព្ធឡើងជារៀងរាល់ថ្ងៃទី ១៧ ខែមីនា ដោយមានការរៀបចំជាកម្មវិធីជួបជុំសប្បាយៗ ញ៉ាំម្ហូបអាហារឆ្ងាញ់ៗ ស្តាប់តន្រ្តីពីរោះៗ និងការទទួលទានស្រាបៀរ ហើយចែករំលែកពេលវេលាល្អជាមួយមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់។

លក្ខណៈពិសេស នៃទិវា Saint Patrick’s គឺអ្នកចូលរួមទាំងអស់ស្លៀកសម្លៀកបំពាក់ពណ៌បៃតង ដើម្បីចូលរួមអបអរសាទរប្រារព្ធថ្ងៃពិសេសនេះ ដោយពួកគាត់ជឿជាក់ថា ពណ៌បៃតងតំណាងឲ្យធម្មជាតិ មានសន្តិភាព មានសុភមង្គល ភាពរីកចម្រើនរុងរឿង មានលាភសំណាង ព្រមទាំងទទួលបានភាពរីករាយស្រស់បំព្រងក្នុងជីវិត ដែលដូចគ្នាទាំងទស្សនៈយល់ឃើញ ក៏ដូចជាពណ៌ប៊្រេនស្រាបៀរ គ្រុឌ និងស្រាបៀរ គ្រុឌ ឡៃ ដែលមានពណ៌បៃតងជាពណ៌គោលក្នុងការរចនាម៉ាកសញ្ញារបស់ខ្លួន។

អ្វីដែលពិសេសមិនធ្លាប់មានគឺ គ្រុឌ ផលិតជាស្រាបៀរគ្រុឌដែលមានទឹកពណ៌បៃតង ផលិតឡើង មានចំនួនកំណត់ សម្រាប់ចូលរួមអបអរសាទរទិវា Saint Patrick’s ដែលនេះនឹងនាំយកនូវបទពិសោធន៍ថ្មី ហើយប្លែកជូនអតិថិជនរបស់យើង។

ជាមួយនឹងរសជាតិនៅតែឈ្ងុយឆ្ងាញ់ដូចដើម មានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ស្រាបៀរ គ្រុឌ ពណ៌បៃតង នឹងនាំយកជូនអតិថិជនរបស់យើងជាមួយកម្មវិធីដ៏ពិសេស គឺកម្មវិធី “Krud Saint Patricks Party” នៅតាមផាប់ និងក្លឹបកម្សាន្តល្បីៗមួយចំនួនដូចជា Traino – Pabu, Kaja V2.0, St Kowloon, The Waters, Ai Pub, Amber Outdoor, The Kombang , The Woods, Midnight Premier Club ដោយមានវត្តមានចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា អ្នកនាង មាស សុខសោភា ពូឃ្លាំង លោកនីកូ កញ្ញារ៉ាប៊ី លោកហ្សូណូ លោកហេង ពិទូ ក្រុម Nevrmind នៅថ្ងៃទី ១៦, ១៧ ខែមីនា ឆ្នាំ២០២៤។ កុំភ្លេចមកទទួលយកបទពិសោធន៍ថ្មីនៃការប្រារព្ធទិវា Saint Patrick’s នៅតាមទីតាំងផាប់ ឬក្លឹបកម្សាន្តណាមួយ ហើយបន្តចែករំលែកពេលវេលាល្អជាមួយស្រាបៀរ គ្រុឌ៕

ដកស្រង់ពី៖Sabay