Social Network

TECNO ចាប់ដៃជាមួយ Mobile Legends: Bang Bang នាំយក ការប្រកួត MPL KH រដូវកាលទី៦

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក "MLBB Professional League" ឬហៅកាត់ថា MPL KH រដូវកាលទី ៦ បានត្រលប់មកវិញហើយ អនុញ្ញាតឲ្យក្រុមខ្លាំងៗក្នុងស្រុកអាចឈានទៅប្រកួតជាមួយក្រុមខ្លាំងបំផុតក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដ៏ទៃទៀត។

ក្នុងនោះ ក្រុមហ៊ុន TECNO ដែលប្រេនស្មាតហ្វូនលំដាប់ពិភពលោកដែលកំពុងកក្រើកទីផ្សារ និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក បានចាប់ដៃគូរសហការជាមួយ Mobile Legends: Bang Bang នាំមកនូវ ព្រឹត្តិការណ៍ការប្រកួត MPL KH រដូវកាលទី ៦ ឆ្នាំ ២០២៤ ដើម្បីលើកស្ទួយនូវវិស័យកីឡាអេឡិចត្រូនិកប្រទេសកម្ពុជាយើង ។

សម្រាប់ភាពជាដៃគូនេះ នឹងនាំអ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជា ឥលូវនេះអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកដែលមានកម្រិតស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូរវាងក្រុមហ៊ុន TECNO និង Mobile Legends: Bang Bang (MLBB) ។

គួរកត់សំគាល់ថា កម្មវិធីបើក MPL KH រដូវកាលទី៦ ក៏ឃើញថាមានវត្តមាន ៨ ក្រុមខ្លាំងៗ ចូលរួម មានដូចជា ក្រុម See You Soon ដែលម្ចាស់ជើងឯក MPL KH រដូវកាលទី៥, ក្រុម Flash KH ដែលជាឈោ្មះថ្មីប្រើជំនួស Burn x Flash, ក្រុម CFU Gaming, ក្រុម Team Max, ក្រុម PRO Esport Cambodia, ក្រុម D-Roar Esports, ក្រុម Team SV និង ក្រុម Duck Rice Esport ។

ក្នុងនោះក៏ឃើញថាមានការចូលរួមយ៉ាងកោះករពីសំណាក់ Fans ជាច្រើននៅស្តង់ TECNO ជួបជាមួយ Idols ក្នុងចិត្តរបស់ពួកគេ ដូចជា SEE YOU SOON , ICE FROG និង MengLy ថែមទាំងទទួលបានកាដូជាច្រើនពីTECNO ។

អ្នកទស្សនា បានទទួលបទពិសោធ ក្នុងប្រើប្រាស់ទូរស័ព្ទដៃ ក្នុង ស្តង់TECNO និងមានកោតសសើរមិនដាច់ពីមាត់ពីសំណាក់អ្នកទស្សនា ជាមួយ រូបរាងទាក់ទាញ សមត្ថភាពខ្លាំង ជាមួយតម្លៃសមរម្យ។

សម្រាប់អ្នកស្នេហាវិស័យកីឡាE-Sports និងអ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតដែលនឹងធ្វើឡើងនាពេលខាមុខនេះ សូមតាមដាន ហ្វេសបុកផេក TECNO MOBILE។ ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO និង Mobile Lengeds : Bang Bang ៕

ដកស្រង់ពី៖Sabay