Social Network

Dispatch បង្ហោះរូប Han So Hee និង Ryu Jun Yeol ពេលទៅកោះហាវ៉ៃ ថែមឆ្លៀតផ្លែផ្កាដាក់ទៀត

Dispatch បានបង្ហាញរូបភាពណាត់ជួបគ្នារបស់ Han So Hee និង Ryu Jun Yeol នៅកោះហាវ៉ៃ ខណៈព័ត៌មានស្នេហារបស់អ្នកទាំងពីរកាន់តែក្ដៅពេញបណ្ដាញសង្គម។ បណ្ដាញសារព័ត៌មានភ្នែកមុត Dispatch ទើបតែបានបង្ហាញរូបភាពថ្មីៗ ក្រោយចាប់បាន Han So Hee និង Ryu Jun Yeol ដើរលេងជាមួយគ្នានៅកោះហាវ៉ៃ។

ភ្នាក់ងារនេះ បានលើកឡើងថា តារាប្រុសស្រីទាំងពីរបានគេចខ្លួនទៅកោះហាវ៉ៃ ភ្លាមៗ ក្រោយព័ត៌មានថាពួកគេទាក់ទងស្រឡាញ់គ្នាបានផ្ទុះចេញ។ ការណាត់ជួបទៅក្រៅពេលនេះ ហាក់ដូចជាពុំសមជាការណាត់ជួបរ៉ូមែនទិកដូចគ្រប់គ្នាគិតទុកឡើយ។

Han So Hee ចុចតែទូរសព្ទ ជាជាងខ្វល់នឹងម្ហូប និង Ryu Jun Yeol ដែលនៅនឹងមុខ ស្របពេលខាងប្រុសវិញគិតតែពីញ៉ាំ និងមិននិយាយអ្វីឡើយ។ ទៅតាមអ្វីដែលបានបង្ហាញនេះបញ្ជាក់ថា ពួកគេដូចជាមិនសូវជារីករាយនឹងពេលវេលាមួយនេះប៉ុន្មានទេ សូម្បីតែពេលដើរ ក៏ So Hee សម្លឹងមើលតែដី ឯ Jun Yeol ដើរពីក្រោយធម្មតា។

ពេលវេលាមួយនេះ ធ្វើឲ្យ Dispatch លើកឡើងពី ទំនាក់ទំនង Jun Yeol ជាមួយនឹង Hyeri ពិសេសវិភាគពីការជួបគ្នាចុងក្រោយរបស់ Ryu Jun Yeol និង Hyeri ដោយបានរកឃើញថា ពួកគេរក្សាគម្លាតឆ្ងាយពីគ្នាតាំងពី ខែមិថុនា ឆ្នាំ ២០២៣។ Ryu Jun Yeol មិនមានវត្តមាននៅក្នុងកម្មវិធីខួបកំណើតរបស់ Hyeri ទាំងនៅក្នុងខែមិថុនាទេ។ ដោយសារពួកគេចាប់ផ្តើមបែកគ្នាក្នុងខែមិថុនា ប៉ុន្តែក៏ពុំទាន់ដល់បែកគ្នាជាផ្លូវការដែរ។

មិនទាន់ដល់ដើមខែវិច្ឆិកាស្រួលផង ពួកគេក៏សម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការ។ មិនយូរប៉ុន្មាននៅថ្ងៃទី ១៥ ខែវិច្ឆិកា Ryu Jun Yeol និង Han So Hee បានជួបគ្នាជាលើកដំបូងនៅឯពិព័រណ៍រូបថត។ អ្នកថតរូប Park Ye Eun គឺជាអ្នកដែលបាននាំ Han So Hee ទៅពិព័រណ៍រូបថត។ នាងគឺជាមិត្តល្អបំផុតរបស់ Han So Hee ហើយក៏មានទំនាក់ទំនងល្អជាមួយ Ryu Jun Yeol ផងដែរ។នាងក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់ ដែលស្ថិតក្នុងដំណើរកម្សាន្តនៅកោះហាវ៉ៃ។ ខណៈពេលដែល Ryu Jun Yeol និង Han So Hee ជួបគ្នាជាលើកដំបូងនៅឯការតាំងពិពណ៌គំនូរនោះ វាមិនទាន់កើតជាស្នេហានៅឡើយទេ។ Dispatch បានបញ្ជាក់ថាអ្នកទាំងពីរចាប់ផ្ដើមមានចិត្តឲ្យគ្នាបន្តិចម្ដងៗ នៅពេលនិយាយពីគំនូរ។

ប៉ុន្តែត្រឡប់ទៅកោះហាវ៉ៃវិញ ពេលព័ត៌មានចេញមក ទាំង Ryu Jun Yeol និង Han So Hee ប្រតិកម្មមិនល្អទេ។ ពួកគេបានបញ្ចប់ការញ៉ាំអីយ៉ាងឆាប់រហ័ស ហើយចាកចេញពីភោជនីយដ្ឋាន។ ពេលពួកគេត្រឡប់ទៅកន្លែងស្នាក់នៅវិញ អារម្មណ៍ធ្លាក់ចុះ។ មិត្តភ័ក្តិរបស់ Han So Hee បន្តញ៉ោះនាងពីក្រោយ ខណៈ Ryu Jun Yeol ដើរពីរបីជំហានពីក្រោយពួកគេ។ Dispatch បាននិយាយថា Ryu Jun Yeol ទំនងជាមានអារម្មណ៍មិនសូវល្អទេ។ លោកអាចនឹងមានអារម្មណ៍សោកសៅ និងឆេះឆួលខ្លះហើយ ព្រោះការណាត់ជួបពេលនេះមានលក្ខណៈច្របូកច្របល់ផ្លូវចិត្តពេក។

Dispatch ភ្នាក់ងារភ្នែកម្នាស់ ក៏កំពុងលើកទឹកចិត្តគូស្នេហ៍មួយគូនេះ ដោយបានសរសេរថា "នៅទីក្រុងសេអ៊ូល យើងសង្ឃឹមថាអ្នកងើបមើលមុខគ្នាបន្តិចទៅ កុំសម្លឹងទូរស័ព្ទរហូតពេកអី។ នៅទីក្រុងសេអ៊ូល យើងសង្ឃឹមថានឹងបានឃើញអ្នកដើរជាមួយគ្នា មិនមែនបែកគ្នា (មួយមុខ មួយក្រោយ) បែបនេះទេ"៕

ដកស្រង់ពី៖Sabay