Social Network

តុធ្វើការរញ៉េរញ៉ៃ បែរជាធ្វើឲ្យ ខួរក្បាល ស្រស់ថ្លាទៅវិញ

សុខភាព៖ នៅពេល ដែលឃើញ តុធ្វើការ របស់នរណាម្នាក់ មានភាព រញ៉េរញ៉ៃ អ្នកនឹង ប៉ាន់ស្មានថា អ្នកនោះជា មនុស្សខ្ជីខ្ជា គ្មានសណ្តាប់ធ្នាប់។ ក៏ប៉ុន្តែ យោងទៅ តាមការសិក្សា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកមិនចាំ បាច់រៀប ចំតុធ្វើការ របស់អ្នក ក៏បានដែរ ព្រោះវាជួយ ធ្វើឲ្យខួរក្បាល របស់អ្នក ស្រស់ស្រាយ ជាងមុនទៅ វិញទេ។

តាមការសិក្សា ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Consumer Research បានឲ្យដឹងថា ភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ នៅលើតុធ្វើការ ឬតុកសិក្សាអាចជួយឲ្យខួរក្បាល ប្រមូលទិន្នន័យបានច្រើន ពោលគឺជួយឲ្យខួរក្បាល ធ្វើការបានយ៉ាងមានប្រសិទ្ធភាព និងមាន គំនិតច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហានានា។

ទោះជាបែបនេះក្តី វាមិនមែនអាស្រ័យ ទៅលើគ្រប់ស្ថានភាពនោះទេ។ ប្រសិនបើអ្នកទុករបស់របរ ដែលបង្កផលប៉ះពាល់ដល់សុខភាព ដូចជា កាកសំណល់ចំណីអាហារ ឬ ក៏បណ្តោយឲ្យ ធូលីដី កាន់ក្រាស់ក្រែល នោះវានឹងធ្វើឲ្យអ្នកខូចសុខភាពជាក់ជាមិនខាន៕

ដកស្រង់ពី៖ ដើមអម្ពិល