Social Network

ស្ថានភាព​ជំងឺ​ ហង្ស ម៉ារីនី ស្ថិត​ក្នុង​ការ​តាមដាន

នៅពីក្រោយ ទឹកមុខស្រស់ថ្លា ហង្ស ម៉ារីនី កំពុងតែមាន ជំងឺប្រចាំកាយ រហូតមួយរយនេះ ចេះតែធ្វើទុក្ខទៅៗ ហើយថ្មីៗនេះ នាងទើបត្រឡប់ពី ពិនិត្យនៅមន្ទីរពេទ្យ មួយក្នុងប្រទេសថៃ។

បន្ទាប់ពីត្រឡប់ ដល់ប្រទេសកំណើត អតីត Freshie Girl រូបនេះបានប្រាប់ឲ្យដឹងថា ជំងឺនាងកំពុងស្ថិតក្នុង ការតាមដានរបស់ក្រុម គ្រូពេទ្យនៅឡើយទេ។ តារាស្រីវ័យ ២៥ ឆ្នាំខាងលើបានឲ្យ ដឹងពីស្ថានភាព ជំងឺខ្លួនថា ពេលទៅដល់ មន្ទីរពេទ្យប្រទេសថៃ ជាជំហានដំបូង គ្រូពេទ្យថារកឃើញ មានរលាកច្រមុះ និងបំពង់ក។ ប៉ុន្តែនៅត្រូវតាមដាន ច្រើនផ្នែកទៀត ព្រោះខ្លាចប៉ះពាល់ ដល់ខួរក្បាល។

ម៉ារីនី បានរៀបរាប់ ពីជំងឺខ្លួនថា “ប្រហែលកន្លះខែមុនខ្ញុំចេះតែឈាមច្រមុះ និងឈឺក្បាលមិនឈប់ ឃើញដូចនេះគ្រួសារនាង និងខ្ញុំក៏បានទៅ រកពេទ្យបួន ប្រាំដងហើយដែរ តែមិនមានអ្វី ថមថយសោះ ដូចនេះក៏សម្រេចចិត្តទៅ ប្រទេសថៃតែម្ដងទៅ។” បើតាមសម្ដីសិស្សស្រី ផ្នែកទំនាក់ទំនងអន្តរជាតិ រូបនោះបាននិយាយ លាយឡំនឹងសំណើចថា បន្ទាប់ពីពិនិត្យឃើញ ជំងឺទាំងអស់នេះរួច មកគ្រូពេទ្យត្រូវ ឲ្យនាងតមម្ហូបមួយចំនួនដូចជា គ្រឿងផ្អាប់ ម្ជូរ ហិរ ដែលសុទ្ធសឹងជា របស់ដែលនាង ចូលចិត្តញ៉ាំ។

“ទោះជាចូលចិត្ត ក៏ត្រូវតែតម សិនដែរបង ព្រោះអូនចង់ឆាប់ជា”។ និស្សិតស្រីសាកលវិទ្យាល័យ បញ្ញាសាស្រ្តរូបនេះបន្ថែម ថាឥឡូវស្ថានភាពជំងឺរាង ធូរស្រាលបន្តិច តែត្រូវទៅជួបគ្រូពេទ្យ ម្ដងទៅនៅខែក្រោយ បន្ទាប់ពីគ្រូពេទ្យ ចេញវេជ្ជបញ្ជាឲ្យ ញ៉ាំថ្នាំមួយខែពេញសិន៕

 

ដកស្រង់ពី៖ Sabay