Social Network

មុនមានឈ្មោះជាតារាចម្រៀងអាជីព ១៥ឆ្នាំមុន វ៉ាន់នីឡា ផ្ដើមចេញពីការងារមួយផ្សេងនៅមិនឆ្ងាយពីរង្វង់សិល្បៈ

តារាចម្រៀងស្រីសំឡេងផ្អែមងំ ** វ៉ាន់នីឡា** បង្ហើបប្រាប់សាធារណជនកាលពីថ្មីៗនេះថា មុននាងឈានជើងចូលផលិតកម្មចម្រៀង នាងធ្លាប់ធ្វើការមួយផ្សេងទៀតដែលនៅមិនឆ្ងាញពីសិល្ប និងបាននាំនាងឱ្យចូលខិតកាន់តែជិតជាតារាចម្រៀងអាជីពរហូតដល់សព្វថ្ងៃ។

មុនចាប់ឱកាសក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ១៥ឆ្នាំមុន វ៉ាន់នីឡា ផ្ដើមចេញពីការងារជាតារាសម្ដែងនៅក្នុងវីដេអូចម្រៀង (MV) របស់តារាចម្រៀងល្បីៗក្នុងផលិតកម្ម ហង្សមាស ដូចជាបទរបស់អ្នកនាង សុគន្ធ នីសា ជាដើម។ វ៉ាន់នីឡាថ្លែង៖ "រំលឹកអនុស្សាវរីយ៍ 14,15ឆ្នាំមុន តាមពិតមុនខ្ញុំចូលច្រៀងក្នុងផលិតកម្មខ្ញុំចាប់ផ្តើមពីអ្នកសម្តែង"។

បន្ទាប់ពីមានឈ្មោះជាតារាសម្ដែងMV វ៉ាន់នីឡា ក៏បានបន្តការងារសិល្បៈឈោងចាប់យកឱកាសជាតារាចម្រៀងមួយទៀត ហើយនេះក៏ដោយសារតែសមត្ថភាព ទេពកោសល្យ អំណោយផលពីធម្មជាតិ មានសំឡេងពីរោះ ទើបដូច្នេះក្នុងការក្លាយជាតារាចម្រៀងវាមិនមានបញ្ហាច្រើនចំពោះ តារាស្រីរូបនេះឡើយ ដុះខាត់លុតដំសំឡេង រៀនតិចនិចបន្ថែម វ៉ាន់នីឡា ចាប់បានយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញបន្ទាប់ពីដើរចេញពីទ្រនំចាស់ផលិតកម្ម ហង្សមាស បច្ចុប្បន្ននេះ វ៉ាន់នីឡា ស្ថិតនៅក្នុងផលិត Galaxy Navatra KH ហើយថ្មីៗនេះនាងក៏ទើបទម្លាក់បទថ្មីមួយបទដែលមានចំណងជើងថា “ក្រវែល”៕

ដកស្រង់ពី៖Sabay