Social Network

BMW R 1250 GS Adventure ក្លាយជាម៉ូតូបែបផ្សងព្រេង ដ៏ពេញនិយមបំផុត!

នេះគឺជាម៉ូតូបែបផ្សងព្រេង BMW R 1250 GS Adventure ដែលមានតម្លៃចាប់ពីខ្ទង់ 2 ម៉ឺនដុល្លារ នៅបរទេស។

ម៉ូតូ BMW នេះប្រើម៉ាស៊ីនសាំងចំណុះ 1254cc មានកម្លាំង 136 HP និងកម្លាំងរមួល 142 NM មានប្រព័ន្ធស្អំម៉ាស៊ីន Liquid-Cooled ប្រើចង្កឹះលេខ 6 វគ្គ ប្រភេទ Wet Clutch អាចរត់ដល់ល្បឿន Top Speed 190 KM/H។ វាមានកម្រិតស៊ីសាំងជាមធ្យម 5L/100KM ហើយមានធុងសាំងចំណុះ 30L ដែលចាក់មួយពេញអាចជិះបានដល់ 630 KM។

ម៉ូតូនេះប្រើកាំកង់មុខទំហំ 19 អ៊ីញ និង កាំកង់ក្រោយទំហំ 17 អ៊ីញ ខណៈប្រព័ន្ធបូមមុខជាប្រភេទ BMW Motorrad Telelever ទំហំ 37mm ជាមួយនឹងបូមរ៉ឺស័រមួយនៅចំកណ្តាល។រីឯប្រព័ន្ធបូមក្រោយវិញ ជាប្រភេទ BMW Motorrad Paralever នៅជាប់ជាមួយសាក់ស៊ីអាលុយមីញ៉ូម និង មានបូមរ៉ឺស័រ Hydraulic ដែលអាចសារ៉េបាន។ ចំពោះប្រព័ន្ធហ្វ្រាំងវិញ ខាងមុខជាហ្វ្រាំងឌីសភ្លោះ ទំហំ 305mm មាន 4 ពីស្តុង និង ខាងក្រោយជាហ្វ្រាំងឌីសមួយ ទំហំ 275 មីល្លីម៉ែត្រ មាន 2 ពីស្តុង ហើយក៏មានជំនួយពីប្រព័ន្ធហ្វ្រាំង ABS ផងដែរ (BMW Motorrad Integral ABS Pro)។


ដកស្រង់ពី៖Sabay