Social Network

ត្រូវប៉ាន់ខ្លាំង ផ្អែកលើហេតុផលទាំងនេះ យូមិ ត្រូវបានផលលិតករប្រគល់តួនាទីធំក្នុងរឿងថ្មី

ស្រីស្អាតរាងមួយក្ដាប់ យូមិ ឈ្មោះពិត សូ បូផ្ផាពេជ្រ ដែលគ្រប់គ្នាស្គាល់ថាជាតួអង្គស្រីសូរិយា ក្នុងរឿង មរតបេះដូង ហាក់កំពុងតែមមាញឹកខ្លាំងជាមួយការងារសិល្បៈ ជាពិសេសតួនាទីថ្មីក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។

នៅក្នុងស្នាដៃរឿងភាគថ្មីបន្ទាប់របស់ យូមិ នេះមានចំណងជើងថា និស្ស័យស្នេហ៍ប្រែវាសនា ដែលនាងគឺជាតួឯកស្រីនៅក្នុងរឿងនេះតែម្ដង។ ការដែលផលិតករហ៊ានប្រគល់តួនាតីធំ និងសំខាន់មួយនេះទៅឱ្យ យូមិ ក៏ព្រោះតែភាពប្រឹងប្រែងហ្វឹកហាត់សម្ដែង សមត្ថភាព ភាពប៉ិនប្រសប់ក្នុងសម្ដែង ជាពិសេសនោះគឺតារាស្រីរូបនេះ ភាពរស់រាយរាក់ទាក់ជាមួយក្រុមការងារ ងាយស្រួលធ្វើការជាមួយ ពោលបន្ថែមពីសមត្ថភាព គឺអត្តចរិកល្អរបស់នាង នេះបើតាមសម្ដីរបស់ក្រុមការងារថតរឿង និស្ស័យស្នេហ៍ប្រែវាសនា បានប្រាប់ Sabay។

បញ្ជាក់ផងដែរថា យូមិ ឈ្មោះពិត សូ បូផ្ផាពេជ្រ បច្ចុប្បន្នគឺជាតារាសម្ដែង និងតារាម៉ូដែលអាជីព ដែលស្នាដៃនៅក្នុងរឿងភាគបុរាណ មរតកបេះ កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន និងស្នាដៃនៅក្នុងភាពយន្ដខ្នាតធំរឿង រង់ចាំ កំពុងត្រៀមចាក់បញ្ចាំងក្នុងរោងកុនក្នុងពេលឆាប់ៗខាងមុននេះ ហើយសព្វថ្ងៃនាងកំពុងមមាញឹកខ្លាំងថតរឿងថ្មីឱ្យស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរ៕

ដកស្រង់ពី៖Sabay