Social Network

មេរោគ​ Zika ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​មួយ​ផ្លាស់​ប្ដូរ​ឈ្មោះ​ផលិតផល​

ដោយសារតែ ការរីករាលដាល ដ៏ឆាប់រហ័សនៃ ជំងឺដ៏កាចសាហាវ Zika បានបង្ខំឲ្យក្រុមហ៊ុន ផលិតរថយន្តមួយ របស់ប្រទេសឥណ្ឌា សម្រេចចិត្តផ្លាស់ប្ដូរ ឈ្មោះរថយន្តម៉ូ ដែលចុងក្រោយ ដែលត្រៀមចូល ទីផ្សារនាពេលដ៏ខ្លីខាងមុខ។

ក្រុមហ៊ុន Tata ដែលជាក្រុមហ៊ុន ផលិតរថយន្តដ៏ ធំមួយរបស់ប្រទេសឥណ្ឌា បានប្រាប់ពីមូលហេតុ ចម្បងដែលពួកត្រូវ តែផ្លាស់ប្ដូរឈ្មោះរថយន្ត ម៉ូដែលថ្មីរបស់ពួកគេ ព្រោះរថយន្តម៉ូ ដែលថ្មីនោះ មានឈ្មោះ Zica។ ទោះជាសរសេរខុសគ្នា ប៉ុន្តែសូរសម្លេង នៃពាក្យ Zica គឺសឹងតែ ១០០% ហើយដែល ស្រដៀងមេរោគ ដ៏កាចសាហាវ Zika។ ខាងក្រុមហ៊ុន បានបន្តឲ្យដឹងថា Zica ជារថយន្តម៉ូដែល ថ្មីដែលពួកគេ ត្រៀមនឹងដាក់បង្ហាញក្នុងកម្មវិធី Auto Expo 2016 ក្នុងទីក្រុងញ៉ូវដេលី នាចុងខែនេះ។

ពួកគេបានបន្ត ឲ្យដឹងថា Zica ជារថយន្តដែលរចនា ឡើងសម្រាប់អ្នក កីឡាហើយក្រុមហ៊ុន បានជ្រើសរើស Lionel Messi មកធ្វើជាអ្នកតំណាង ពាណិជ្ជកម្មរបស់ពួក គេផងដែរ៕

ដកស្រង់ពី ៖ Sabay