Social Network

alaxy S7 និង S7 Edge នឹងបង្ហាញខ្លួន មុនការកំណត់?

តាមរយៈប្រភព ពត៌មានចចាមអារ៉ាម បានលេចលឺថា ក្រុមហ៊ុន Samsung នឹងប្រកាសជាផ្លូវការនូវ Smartphone ជំនាន់ថ្នីរបស់ខ្លួន ត្រកូល Galaxy នៅថ្ងៃទី២២-២៥ ខែកុម្ភះ ខាងមុខនេះ

 ក្នុងព្រឹត្តិការណ៍ពិណ៌ Mobile World Congress 2016 ដែលប្រព្រឹត្តធ្វើឡើង នៅទីក្រុង Barcelona ក្នុងប្រទេសអេស្ប៉ាញ ហើយប្រភពពត៌មាន ដដែលបានអោយដឹងថា Smartphone ជំនាន់ថ្មីត្រកូល Galaxy នេះទំនងជា Galaxy S7 និង S7 Edge។ ប្រភពដដែលបាន អោយដឹងទៀតថា Galaxy S7 អាចនឹងមានអេក្រង់ ៧.១ អ៊ីញ មានកាមេរ៉ា ១២មេហ្គាភិចសែល មាន RAM ទំហំ 4GB និងដំណើរដោយ បន្ទះឈីប Snapdragon 820 & Exynos 8890។

ប៉ុន្តែទោះជាយ៉ាងណា ខាងក្រុមហ៊ុន Samsung មិនបានធ្វើការបញ្ជាក់ណាមួយ ទាក់ទងទៅនឹង ទូរស័ព្ទ Galaxy S7 ឡើយ។

ដកស្រង់ពី ៖ khmer-note