Social Network

Nokia 8800 ថ្លៃ​ជាង ៤ពាន់​ដុល្លារ​នៅ​សល់​តែ​មួយ​គ្រឿង​​ប៉ុណ្ណោះ​ស្រុក​​​ខ្មែរ

ក្រៅពី Vertu ដែលជាទូរសព្ទតម្លៃ ថ្លៃកប់ពពក ទូរសព្ទ Nokia ស៊េរី 8800 ក៏ថ្លៃគួរសមដែរ ព្រោះដាំសុទ្ធតែពេជ្យ នៅជុំវិញហើយបច្ចុប្បន្ន នៅតែមួយគ្រឿងចុងក្រោយ។ 

 

បើតាមលោក សុភ័ក្រម្ចាស់ហាងលក់ ទូរសព្ទប្រណិត The V Store បានឱ្យដឹងថា ទូរសព្ទ Nokia 8800 ដាំពេជ្រនេះ មានតែប្រមាណ ៩០គ្រឿង ជុំវិញពិភពលោក ហើយដោយឡែកនៅស្រុកខ្មែរនៅសល់ តែមួយគ្រឿងប៉ុណ្ណោះ។

លោក សុភ័ក្រថា Nokia 8800 ថ្មីថ្លៃដល់ទៅ ៨៨០០ដុល្លារ តែសម្រាប់ ហាងលោកនៅសល់តែ ប្រភេទមួយទឹកតម្លៃ ៤៨០០ដុល្លារ។ក្រៅពី Nokia 8800 ស្រោបមាសតម្លៃ ៤៨០០ដុល្លារ នៅមានទូរសព្ទ ទំនើបប្រភេទ Limited Edition ពីរម៉ូដែល ទៀតដែលហាង The V Store ដាក់លក់ដូចជា iPhone 6s Clous De Paris Black តម្លៃ ៥៥០០ដុល្លារ និង BlackBerry Edition ស្រោបមាសតម្លៃ ១៩៥០ដុល្លារ៕ 

ដកស្រង់ពី ៖Sabay