Social Network

ឃើញ BYD ឡើងកូដ EV ខ្លាំង! Tesla គ្រោងបង្វែរ​ទៅផលិត​រថយន្តអ៊ីដ្រូសែនវិញ

លោក Elon Musk ដែលធ្លាប់រិះគន់លើរថយន្តអ៊ីដ្រូសែន ប៉ុន្តែពេលនេះ ក្រុមហ៊ុន Tesla បែរជាមានគម្រោងផលិតរថយន្តអ៊ីដ្រូសែន នៅឆ្នាំ២០២៦។

ផែនការនេះ គឺក្នុងពេលដែលក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD កំពុងមានសន្ទុះខ្លាំង និងកំពុងក្លាយជាគូប្រជែងដ៏ធំ ដូច្នេះ Tesla បានចាប់ផ្តើមមើលឃើញថាមពលអ៊ីដ្រូសែន ជាយុទ្ធសាស្រ្តថ្មីក្នុងឧស្សាហកម្មយានយន្តដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។គោលបំណងនៃគម្រោងអ៊ីដ្រូសែនថ្មីរបស់ Tesla គឺប្រើប្រាស់ចំហេះឥន្ធនៈដើម្បីបង្កើតអគ្គិសនី។ ក្នុងនោះ រថយន្ត Tesla ទីមួយដែលប្រើថាមពលអ៊ីដ្រូសែន គឺ Model H ដែលរំពឹងថានឹងចេញឆ្នាំ២០២៦។

គួរដឹងថា មានក្រុមហ៊ុនរថយន្តធំៗមួយចំនួនបានកំពុងអភិវឌ្ឍរថយន្តអ៊ីដ្រូសែន រួមមានដូចជា Toyota, Honda, BMW និង Hyundai ដែលក្រុមហ៊ុនទាំងនេះ យល់ឃើញថា រថយន្តប្រើអ៊ីដ្រូសែន នឹងក្លាយជាជម្រើសបន្ទាប់ពីរថយន្តអគ្គិសនី ដែលមិនប៉ះពាល់ដល់បរិស្ថាន។ សូមរំលឹកថា ក្រុមហ៊ុនចិន BYD បានទម្លាក់តំណែងរបស់ក្រុមហ៊ុន Tesla ក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីដាច់ខ្លាំងជាងគេបង្អស់ នៅត្រីមាសចុងក្រោយ ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣ខែចុងក្រោយ ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីបានចំនួន ៥២៦ ៤០៩គ្រឿង ច្រើនជាងក្រុមហ៊ុន Tesla ដែលលក់បានចំនួន ៤៨៤ ៥០៧គ្រឿង។ នេះជាលើកដំបូងហើយ ដែល Tesla ត្រូវគេផ្តួលបានលើការលក់រថយន្តអគ្គិសនីសុទ្ធ៕

ដកស្រង់ពី៖Sabay