Social Network

កំពូលរថយន្ត Ford Ranger Raptor បានទទួលជ័យជំនះសារជាថ្មីម្តងទៀតហើយ​!

កាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 នៅឯប្រទេសអូស្រ្តាលី, កំពូលរថយន្ត Ford Ranger Raptor លេខរៀង 773 ដែលធ្លាប់បានទទួលជ័យជំនះក្នុងកម្មវិធី 2023 Finke Desert Race និងកម្មវិធី 2022 SCORE-International Baja 1000 បានវិលត្រឡប់មកវិញម្តងទៀតហើយ ដោយមានការរចនា និង រៀបចំថ្មីសម្រាប់ការប្រកួតក្នុងកម្មវិធី 2024 Finke Desert Race ក្នុងវិញ្ញាសាររក្សារថយន្តក្នុងសភាពដើមបំផុត និងគ្មានការកែឆ្នៃច្រើន ដើម្បីការពារពានរង្វាន់រថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024។

គួរបញ្ជាក់ផងដែរថា កំពូលរថយន្ត Ford Ranger Raptor គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor នោះទេ ដោយក្រោមការធ្វើតេស្តជាច្រើនពីក្រុមអ្នកជំនាញ Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ រួមទាំងបំពាក់នូវយ៉ាន់កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះមុខ។

កំពូលរថយន្ត Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter) ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។

ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Ford Ranger Raptor និងក្រុមអ្នកជំនាញ Ford Performance ក្នុងការរៀបចំរថយន្តលេខរៀង 773 និងសិក្សាយ៉ាងម៉ត់ចត់សម្រាប់ការបើកបរលើទីលានប្រណាំងនេះ ទើបនាំអោយទទួលបានជ័យជំនះសារជាថ្មីម្តងទៀត ក្នុងកម្មវិធី 2024 Finke Desert Race ប្រទេសអូស្រ្តាលី ដែលបានរក្សាដំណែងដដែលជារថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024 និងអាចបញ្ចប់បេសកកម្មរបស់ខ្លួនល្អជាឆ្នាំមុនទៅទៀត ដោយការបើកបរក្នុងល្បឿនលឿន ពី 130km/h ទៅ 160km/h សម្រាប់ទីលានប្រណាំងផ្លូវឧបសគ្គដែលមានរយៈចម្ងាយរហូតដល់ 460km ដោយមានការចូលរួមពីគូប្រជែងមកពីគ្រប់ក្រុមហ៊ុនរថយន្តផ្សេងៗដែលបង្កភាពប្រកួតប្រជែងរវាងគ្នាទៅវិញទៅមកជាខ្លាំង ប៉ុន្តែសម្រាប់រថយន្ត Ford Ranger Raptor លេខរៀង 773 គឺអាចឆ្លងកាត់គ្រប់ឧបសគ្គទាំងអស់ រហូតដល់ទទួលបានជ័យជំនះ។

សម្រាប់មានអតិថិជនដែលចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor

សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖ សាខាព្រះមុនីវង្ស 078 999 773 សាខាទឹកថ្លា 095 939 939 សាខាទូលសង្កែ 078 935 935 សាខាជ្រោយចង្វារ017 999 027 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999 សាខាបឹងបៃតង 099 999 747 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883




ដកស្រង់ពី៖Sabay