Social Network

Toyota​ ​រួម​ជា​មួយ​ ​BMW​ ​បង្កើត​រថយន្ត​ ​ដ៏​អស្ចារ្យ​

Toyota បានប្រកាសសហការ ជាមួយ BMW ក្នុងការផលិតកំពូល រថយន្តស្ព័រ Toyota Supra ម៉ូដែល ២០១៧ ។

Toyota Supra មានបំពាក់ ម៉ាស៊ីនអគ្គិសនី របស់ Toyota សម្រាប់អូសកង់មុខ និងប្រើម៉ាស៊ីនសាំងរបស់ BWM សម្រាប់អូសកង់ក្រោយ ។ ចំណុចពិសេស នៃការប្រើម៉ាស៊ីន ពីរប្រភេទលើ រថយន្តតែមួយ ព្រោះម៉ាស៊ីនអគ្គិសនីអាច សាកបញ្ចូល ថាមពលនៅពេល រថយន្តដំណើរ ការម៉ាស៊ីនសាំង ហើយ Supra មានបំពាក់ ប្រអប់លេខ double-clutch ដែលអាចផ្លាស់ លេខបានរហ័សបំផុត ។

ជាមួយរូបរាង ដ៏ទាក់ទាញ Toyota Supra ម៉ូដែល ២០១៧ ត្រូវបានរចនាដោយ អ្នកជំនាញរបស់ BMW ហើយ រថយន្តនេះមានទម្ងន់ ១ ៤០០គីឡូក្រាម ។ ចំពោះលក្ខណៈលម្អិត និងតម្លៃក្រុមហ៊ុន មិនទាន់បង្ហាញនោះទេ ៕


 


 


 


 


ដកស្រង់ពី៖Freshnews