កញ្ញា ឡូរ៉ា ម៉ម តារាចម្រៀងកម្ពុជា សញ្ជាតិអាមេរិក ថ្មីៗនេះ បានឲ្យដឹងថា នាងនឹងចូលរួម សម្ដែងភាពយន្ត ខ្នាតធំ កម្ពុជាដែលត្រៀម នឹងដំណើរការ ថតក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។
រឿងថ្មីនោះ មានចំណងជើងថា “Jailbreak ឬ បំបែកគុក” ដែលជាស្នាដៃ របស់អ្នកដឹកនាំ សម្ដែងជនជាតិ អ៊ីតាលីលោក Jimmy Henderson ។
កញ្ញា ស្រីណុច ដែលជា ជំនួយការរបស់ ឡូរ៉ា ម៉ម បានឲ្យដឹងថា នេះជាលើកទី២ ហើយសម្រាប់ ឡូរ៉ា ម៉ម ដែលបាន ចូលរួមសម្ដែងភាពយន្ត លើកទី១គឺសម្ដែង ភាពយន្តភាគ “ឡូយ៩” ដែលចាក់តាម កញ្ចក់ទូរទស្សន៍ ទី២នេះគឺរឿង “Jailbreak”។ “ខ្ញុំមិនទាន់ប្រាកដថា នៅក្នុងរឿងថ្មីនេះ ឡូរ៉ា សម្ដែងជាតួអ្វីឲ្យប្រាកដ នោះទេ ព្រោះអ្នកដឹកនាំ មិនទាន់បាន បញ្ជាក់ច្បាស់នៅឡើយ” កញ្ញា បន្ថែម។
”Jailbreak ឬ បំបែកគុក” ជាស្នាដៃទី២ របស់ផលិតកម្ម “កងចក្រភីកឈ័រ” បន្ទាប់ពីរឿង “ហនុមាន” ហើយស្នាដៃទី២នេះគ្រោង ចំណាយលើសរឿង ទី១ប្រមាណ៥ទៅ៦ដង៕
ដកស្រង់ពី៖ Sabay