ពិធីអាពាហ៍ពិពាហ៍ របស់គូស្នេហ៍ Michelle Chen និង Chen Xiao ត្រូវបាន ប្រព្រឹត្តឡើង យ៉ាងកក់ក្ដៅ ក្រោមការចូលរួមជាច្រើន ពីសំណាក់ភ្ញៀវកិត្តិយស។
កាលពីថ្ងៃទី ១៩ខែកក្កដា កន្លងទៅនេះ មង្គលការរបស់ តារាសម្ដែងតៃវ៉ាន់ Michelle Chen និង តារាសម្ដែងប្រុស Chen Xiao ត្រូវបាន ធ្វើឡើង យ៉ាងអ៊ឹកធឹកក្រោមវត្តមាន របស់ភ្ញៀវកិត្តិយស ជាច្រើន។ នៅក្នុងថ្ងៃជ័យរបស់ខ្លួន យ៉ាងគួ Chen Xiao បានស្បថថា៖ “បងនឹងថែរក្សាខ្លួនឯង ឲ្យបានល្អដើម្បី មើលថែអូន ឲ្យបានដិតដល់។ ក្នុងជាតិនេះ ស្នេហារបស់បង មានតែសម្រាប់អូន មួយគត់”។ ក្រៅពីនោះដែរ សៀវ ឡុងនី បានធ្វើឲ្យ គេចាប់អារម្មណ៍ យ៉ាងខ្លាំង នៅពេលជិះទូក ចូលមកក្នុង កន្លែងប្រារព្ធពិធី។ ខាងក្រោមនេះ គឺជាទិដ្ឋភាព នៃមង្គលការរបស់ ប្ដីប្រពន្ធថ្មីមួយគូនេះ៖
ដកស្រង់ពី៖ Sabay