ប្រសិនបើលោកអ្នក ធ្វើដំណើរទៅ សាធារណរដ្ឋ អៀរឡង់ ទុកទីតាំងល្បីៗ ដូចជា ផ្ទះស្រាបៀរ Guinness Storehouse សួន Phoenix Park និង វិហារដ៏ធំសម្បើម Saint Patrick’s Cathedral ឱ្យនៅម្តុំសិនទៅ ព្រោះកន្លែង ដែលពិសេសជាងគេនោះ គឺបណ្ណាល័យ នៃមហាវិទ្យាល័យ Trinity College នៅណោះវិញទេ។
កសាងក្នុង ចន្លោះឆ្នាំ ១៧១២ ដល់ឆ្នាំ ១៧៣២ បណ្តាល័យ ក្រោមដីនេះ មានប្រវែង ៦៥ ម៉ែត្រ និង ផ្ទុកសៀវភៅជាង ២០០.០០០ ក្បាល បានគង់វង្ស មកដល់សព្វថ្ងៃ។ ចុះហេតុអ្វីបានជា មានសៀវភៅច្រើនម្ល៉េះ នៅបណ្ណាល័យនេះ? ព្រោះកាលពីឆ្នាំ ១៨០១ បណ្ណាល័យនេះ ត្រូវបានផ្តល់សិទ្ធិ ចម្លងរាល់សៀវភៅទាំងអស់ ដែលបោះពុម្ភ ឡើងនៅក្នុង ចក្រភពអង់គ្លេស និង សាធារណរដ្ឋអៀរឡង់។
បណ្ណាល័យ នៃមហាវិទ្យាល័យ Trinity College មិនត្រឹមតែ ជាបណ្ណាល័យដែលធំជាងគេ នៅក្នុងប្រទេសនោះទេ ប៉ុន្តែវាក៏រក្សាសៀវភៅ The Book of Kells ដែលត្រូវបាន សរសេរឡើង ដោយព្រះសង្ឃកាលពី ១២០០ ឆ្នាំមុន ហើយឥឡូវ វាបានក្លាយជា សៀវភៅសរសេរដៃ ដ៏មានតម្លៃ និង ល្បីឈ្មោះជាងគេ ដែលនៅមានវត្តមាន។ បណ្តាល័យនេះ ក៏មាននូវឯកសារ ចម្លងមួយចំនួន អំពីការប្រកាស ឯករាជ្យរបស់ សាធារណរដ្ឋអៀរឡង់ ឆ្នាំ ១៩១៦ ផងដែរ។
ដូច្នេះ ប្រសិនបើលោកអ្នក ធ្វើដំណើរទៅទីក្រុង Dublin កុំអាលប្រញាប់ ទៅបារអី សូមទៅទស្សនា បណ្ណាល័យដ៏អស្ចារ្យមួយនេះ សិនទៅ៖
ដកស្រង់ពី៖ Facebook