វិធីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាប
* វិធីដាំគឺ៖
- ជ្រើសរើសកូនចេក ដែលធំល្មម ដែលមានអាយុ ប្រមាណ ៥ខែ ។
- កាត់ដើមខាងលើចោល ដោយទុក ប្រវែងប្រមាណ ៤តឹក ពីគល់របស់វា។
- ជីករណ្តៅ ទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក ។
- ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាម ក្នុង១រណ្តៅ។
- ដាក់ដាំវា នៅចន្លោះកណ្តាលនៃរណ្តៅ ដោយដាក់ចុងចុះក្រោម គល់ឡើងលើ រួចយកដីលប់។
- ពេលដាំរួច ដាក់ចំបើងគ្របជុំវិញគល់ របស់វារួចស្រោចទឹក។
- កាដាំបែបនេះ គឺធ្វើឲ្យវា ចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើង ចំណេញបានកូនច្រើន និង បានដើមទាប ជាងកាដាំធម្មតា។
- រយៈពេលប្រមាណ ៨ខែ វានឹងចាប់ផ្តើមឲ្យផល។
បងប្អូន អាចសាកល្បង ការដាំតាមវិធី នេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។
ដកស្រង់ពី៖ Facebook