Social Network

“ផ្កា​ទីង​មោង” ត្រៀម​បោះពុម្ព​ជា​សៀវភៅ​រក​ថវិកា​ជួយ​កុមារ​កំព្រា

ថ្មីៗនេះ លោក សោម ដូរ៉េ ដែលជាអ្នកនិពន្ធរឿង “ផ្កាទីងមោង” ដែលវីដេអូ ភាគទូរទស្សន៍ ទទួលបានការ គាំទ្រច្រើននោះ បានថ្លែងមកកាន់ Sabay ថា លោកត្រៀមបោះពុម្ព រឿងភាគនេះ ជាសៀវភៅដើម្បី ស្វែងរកថវិកា ជួយកុមារកំព្រា។

 

អ្នកនិពន្ធរូបនេះ បានឲ្យដឹងថា៖ ការរៀបចំកម្មវិធី លក់សៀវភៅសប្បុរសធម៌ មួយនេះឡើង វាមិនមែនជា លើកដំបូងសម្រាប់ លោកនោះទេ តែវាជាលើកទី៤ហើយកម្មវិធីនេះ អាចនឹងប្រព្រឹត្ត ទៅក្នុងពេលឆាប់ៗនេះហើយ។ “ខ្ញុំមិនមានអ្វីជួយក្មេងៗច្រើននោះទេ សម្រាប់ខ្ញុំជាអ្នកនិពន្ធ មានតែខំ សរសេរសៀវភៅដើម្បីស្វែងរកថវិកា ជួយពួកគាត់ ទោះបីតិចក្ដីច្រើនតែ វាជាក្ដីស្រលាញ់របស់ខ្ញុំ”។


ម្ចាស់ស្នាដៃបទ “លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ” បានបន្ថែមថា៖ សៀវភៅ “ផ្កាទីងមោង” នេះមានកម្រាស់ ១១៥ ទំព័រ សម្រាប់តម្លៃវិញលោកមិនទាន់អាចបញ្ជាក់ បាននៅឡើយទេ។ “សៀវភៅហ្នឹងអត់ មានលក់នៅ លើទីផ្សារទេ គឺខ្ញុំធ្វើជាពិសេស សម្រាប់តែថ្ងៃ លក់សៀវភៅសប្បុរសធម៌តែប៉ុណ្ណោះ ហើយថវិកា ១០០% បានពីការលក់ គឺខ្ញុំយកទៅជួយ ក្មេងៗទាំងអស់ ជាពិសេសទៀតខ្ញុំ នឹងប្រកាសរឿង“ផ្កាទីងមោង” វគ្គ២ផងដែរ “៕

ដកស្រង់ពី៖ Sabay