Social Network

រឿង​រ៉ាវ​ស្នេហា​សិល្បករ ២ គូ​ ធ្វើឲ្យ​កក្រើក​ចុង​ខែ​កក្កដា​កន្លង​ទៅ

កាលពីចុងខែកក្កដា កន្លងទៅនេះ រឿងរ៉ាវស្នេហា តារាប្រុសស្រី ២ គូ បានធ្វើឲ្យកក្រើក សង្គមសិល្បៈខ្មែរ។ តារាទាំង ២ គូនោះ រួមមាន ភិន សុដាលីស ជាមួយ ប៉ែន ចំរ៉ុង ហើយមួយគូទៀតគឺ ជៀស ស្រួច ជាមួយអតីត ភរិយាអ្នកនាង សាត រស្មី។

១.កាលពីថ្ងៃ ២៥ កក្កដា កូនស្រីថៅកែ ផលិតកម្មមហាហង្ស ភិន សុដាលីស បើកបានសន្និសីទ កាសែតធំមួយ និងបាននិយាយ បើកកកាយពី បញ្ហាដែលធ្វើឲ្យ នាងបែកបាក់ ជាមួយ ប៉ែន ចំរ៉ុង។ បន្ទាប់ពីវីដេអូអ្នក មេម៉ាយខាងលើ ត្រូវបានបង្ហោះឡើង មានអ្នកគាំជាច្រើន បានចែករំលែកបន្ត និងបញ្ចេញជា យោបល់ផ្សេងៗគ្នា ហើយភាគច្រើន ក៏បានដាក់បន្ទុកទៅភាគីខាងប្រុសដែរ។

៣ ថ្ងៃក្រោយមក ប៉ែន ចំរ៉ុង ក៏បានចេញមុខនិយាយ តែមិនបាន បកស្រាយអ្វី ច្រើននោះទេ ដោយគ្រាន់តែប្រាប់ថា លោកនៅតែចង់ជួប និងផ្គត់ផ្គង់ដល់កូន តែប៉ុណ្ណោះ។ ចំណែកទំនាក់ទំនងស្នេហា លោកនៅពេលនេះ គឺបានដើរមក ដល់ផ្លូវបញ្ចប់ហើយ។ ២.រីឯរឿងរ៉ាវតារាគូទី ២ នេះក៏ល្បី មិនចាញ់គូមុន ពេលដែលលោក ជៀស ស្រួច អតីតកីឡាករប្រដាល់ល្បី និងជាសិល្បករមួយដួងដែរ កាលពីជាង ១០ ឆ្នាំមុន បានលេចមុខមកសាជាថ្មី។ តួឯកប្រុសក្នុងរឿង “បេះដូងអ្នកប្រដាល់” បានរៀបរាប់ថា ការដើរចេញរហូត ថ្នាក់ខ្លួនតែលតោល គ្មានគោលដៅនោះ មានពាក់ព័ន្ធនឹង ភរិយា ដែលកាលណោះ លោកសុំមិនបញ្ចេញឈ្មោះ តែក្រោយមកគេដឹងថា ជាតារាសម្ដែង សាត រស្មី។

 

មិនយូរប៉ុន្មាន តាមសារព័ត៌មាន ក្នុងស្រុកមួយ រស្មី បានទទួលស្គាល់ពី ទំនាក់ទំនងនាង និង ជៀស ស្រួច តែនាងបានបញ្ជាក់ថា នាង និងអតីតកីឡាករខាងលើ បានដាច់ស្រេចតាមផ្លូវច្បាប់ហើយ ហើយថា ការបាក់បែកនោះ នាងមិនមែន ជាដើមហេតុឡើយ៕

ដកស្រង់ពី៖ Sabay