វត្តមានថ្មីនៃ កំពូលស្មាតហ្វូន របស់ Samsung Galaxy Note 7 បានធ្វើឲ្យអ្នកគាំទ្រ ពាសពេញពិភពលោក មានការពេញចិត្ត យ៉ាងខ្លាំងជាមួយការ រចនាថ្មីតាមបែប សម័យទំនើប និងមានបំពាក់នូវបច្ចេកវិទ្យា ពិសេសជាច្រើន ដែលមិនទាន់មានស្មានហ្វូន ម៉ូដែលផ្សេងៗមាន។
បច្ចេកវិទ្យាទាំងនោះមានដូចជា ៖ Iris Scanner ជាបច្ចេកវិទ្យាសុវត្ថិភាព ថ្មីបំផុតក្នុងត្រកូល Note ដែលជាមុខងារគ្រប់គ្រង ប្រព័ន្ធសុវត្ថិភាពដំណើរការ ដោយស្កេនប្រស្រីភ្នែក ហើយបច្ចេកវិទ្យានេះ មានល្បឿនប្រតិបត្តិការ រហ័សជាងបច្ចេកវិទ្យា ស្កេនក្រយៅដៃ។ Secure Folder ជាកន្លែងដែលអ្នកប្រើប្រាស់ អាចរក្សាទិន្នន័យសំខាន់ បានដោយមានសុវត្ថិភាព ព្រោះនេះជាបច្ចេកវិទ្យាដែល ក្រុមការងារផ្នែក ប្រព័ន្ធសុវត្ថិភាព KNOX របស់ Samsung ជាអ្នកផលិតតែម្ដង។
S Pen Stylus ជាប៊ិចវៃឆ្លាត ដែលមានសមត្ថភាព អាចគូសវាសបានច្បាស់លាស់ និងមានមុខងារ Air Command ថ្មីដែលអាចបកប្រែ ភាសាបរទេសជាច្រើន ដោយគ្រាន់ដាក់ ប៊ិចនៅពីលើពាក្យទាំងនោះ ហើយកាន់តែពិសេស S Pen Stylus អាចប្រែវីដេអូទៅ ជារូបភាពមានចលនា ប្រភេទ GIF។ Screen Off Memo អ្នកប្រើប្រាស់អាច ធ្វើការកត់ត្រាក្នុង Memo របស់ Note 7 ដោយមិនចាំបាច់ Unlock Screen នោះទេ គឺគ្រាប់តែដកប៊ិច S Pen មុខងារនេះនឹង ដំណើរការដោយស្វ័យប្រវត្ត។
Always-On Display ជាមុខងារសន្សំសំចៃថ្ម ដែលឲ្យអេក្រង់បញ្ចេញ តែព័ត៌មានណាដែលសំខាន់ សម្រាប់អ្នកប្រើប្រាស់ មើលដោយចំណាយពេលតិច ដូចជាការមើលម៉ោង និងថ្ងៃខែជាដើម។ Super AMOLED 2K resolution ជាប្រភេទអេក្រង់ ដែលអាចផ្ដល់រូបភាព ត្រជាក់ភ្នែក ពណ៌ធម្មជាតិដូចពិតៗ ហើយមានកម្រិត រូបភាពបានច្បាស់ទោះ ជាមើលពីចម្ងាយ។
កញ្ចក់អេក្រង់ប្រភេទ Gorilla Glass 5 ជាប្រភេទអេក្រង់រឹង មិនងាយឆ្កូតតែស្តើង ហើយ Note 7 ជាស្មាតហ្វូនទី១ ដែលបំពាក់អេក្រង់ ប្រភេទនេះ។ មានកម្រិតថាមពលថ្ម 3,500 mAh និងអាចសាកដោយ ប្រើបច្ចេលវិទ្យាគ្មានខ្សែ អមជាមួយមុខងារ បន្ថែមអង្គផ្ទុក ទិន្នន័យដល់ 256GB មិនជ្រាបទឹក ក្នុងស្តង់ដារ IP68 ជម្រៅ ១, ៥ម៉ែត្រ រយៈពេល ៣០នាទី និងធន់ជាមួយធូលីដី គ្រប់ប្រភេទ៕
ដកស្រង់ពី៖ Sabay