Social Network

ក្រុមអ្នកស្រាវជ្រាវ ផលិតស្នាមសាក់ ដែលបញ្ជារទៅកាន់ ទូរស័ព្ទស្មាតហ្វូនបាន

ប្រភពព័ត៌មាន របស់ the telegraph ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងថា នាពេលខាងមុខដ៏ខ្លីនេះ មនុស្សគ្រប់គ្នា អាចធ្វើការបញ្ជារ ទៅកាន់ទូរស័ព្ទដៃ របស់ខ្លួន ទៅលើការបន្ថែម ឬបន្ថយសម្លេង ការបញ្ជាទៅលើការ ប្តូរប៉ុស្តិ៍ទូរទស្សន៍ បានយ៉ាងងាយតាមរយៈ ការគ្រវៀសទៅលើស្នាម សាក់ដែល នៅលើកដៃ ដែលត្រូវបាន អ្នកវិទ្យាផលិត ឡើងដែល អាចធ្វើការបញ្ជារ ទៅលើទូរស័ព្ទដៃ ផ្ទាល់ខ្លួន របស់អ្នកបាន។

ក្រុមអ្នកវិទ្យាសាស្ត្រដែលមានប្រភព មកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បានធ្វើការបង្កើត និងអភិវឌ្ឍទៅលើ បច្ចេកវិទ្យានេះឡើង ដែលអាចធ្វើការចូលគ្នារវាងស្បែក របស់មនុស្សជាមួយនឹង ប្រព័ន្ធកំព្យូទ័រ។ ដោយប្រើប្រាស់ នូវរូបធាតុដើម ដែលមានតម្លៃថោក និងអាចអនុញ្ញាតិ ឲ្យធ្វើការប្រើប្រាស់ ប្រព័ន្ធ Touch បានយ៉ាងងាយ នៅលើដៃ របស់អ្នក ប្រើប្រាស់ក្នុង ការបញ្ជាទៅ លើឧបករណ៍ បច្ចេកវិទ្យា មួយចំនួន ដូចជាទូរស័ព្ ទស្មាតហ្វូន កញ្ចក់ទួរទស្សន៍ ជាដើមផង៕

ដកស្រង់ពី៖ ដើមអម្ពិល