Social Network

សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

 កាលពីម្សិលមិញនេះ អតីត Freshie girl អ្នកនាង សារ៉ាយ សក្ខណា បានសម្ពោធហាង កែសម្ផស្សមួយនៅម្ដុំ រង្វង់មូលទួលគោក ដោយក្នុងពេលនោះ បានបញ្ជាក់ថា សមិទ្ធផលនេះ បានមកពីជំនាញ ដែលនាងរៀនចេះចាំ គ្រានាងស្នាក់នៅ អាមេរិកជាមួយស្វាមី កន្លងមក។

ក្នុងពេលឱកាសនោះ ដែរអ្នកម្ដាយកូនមួយ ខាងលើបានឆ្លៀតឱកាសផ្ដល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពីការរៀនសូត្រ និងដំណើរការបើក ហាងដែលមានឈ្មោះថា “ហ្ស៊ីណូ”តែម្ដង។ “ហាងនេះគឺជាគំនិតរកស៊ីរបស់ស្វាមីខ្ញុំ និងមានការចូល ហ៊ុនគ្នារវាងស្វាមីខ្ញុំ និងមិត្តភ័ក្ដិគាត់ ដែលនៅអាមេរិក ហើយហាងនេះទៀត ក៏ឈ្មោះហាង នៅទីនោះស្រាប់ដែរ។” តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបាន បន្ថែមទៀតថា បន្ទាប់ពីបើកហាងរួចនាងក៏ មិនបាននៅមើល ការខុសត្រូវដិតដល់ទេ ព្រោះត្រូវត្រឡប់ទៅទឹក ដីមហាអំណាចយោធាវិញ។

ទោះជាយ៉ាងណា សក្ខណា បានបញ្ជាក់ថា នាងនឹងឡើងចុះស្រុកខ្មែរ ដើម្បីគ្រប់គ្រងហាង ហើយឆ្លៀតពេលនៅអាមេរិក រៀនភាសាអង់គ្លេស និងរៀនពីវិធីកែសម្ផស្ស នេះបន្ថែម។ ក្នុងពិធីសម្ពោធហាង សារ៉ាយ សក្ខណា បានអញ្ជើញអ្នកសិល្បៈ ព្រមជាមួយអ្នកជំនាញ កែសម្ផស្សតាមបណ្តា គ្លីនិកល្បីៗក្នុងប្រទេសកម្ពុជា ចូលរួមទៀតផង៕

ដកស្រង់ពី៖ Sabay