Social Network

Xiaomi បញ្ចេញស្មាតហ្វូន Redmi Note 4 និងRedmi 4 នៅថ្ងៃ ២៥ សីហា

Xiaomi បានប្រកាសថា នឹងបញ្ចេញកំពូល ស្មាតហ្វូនម៉ូដែល Redmi Note 4 និងRedmi 4 នាថ្ងៃ ២៥ សីហា ២០១៦។ Redmi Note 4 មានបំពាក់ អេក្រង់ទំហំ ៥,៥អ៊ិញ ដែលអាចបញ្ចេញ រូបភាពកម្រិត 1080 x 1920 ហើយមានបំពាក់បន្ទះ chip ប្រភេទ MediaTek Helio X20 ដែលមានល្បឿន ប្រតិបត្តិការ deca-core 2GHz។

ស្មាតហ្វូនម៉ូដែល នេះមានបែកចែក ជាពីរជម្រើសដោយមួយ មានបំពាក់ RAM ទំហំ 2GB អង្គផ្ទុកទិន្នន័យ 16GB និងមួយទៀត មានបំពាក់ RAM ទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 64GB។ កាន់តែពិសេស កាមេរ៉ាក្រោយ Redmi Note សម្រាប់ Redmi 4 មានអេក្រង់ ៥អ៊ិញ ប្រើបន្ទះ chip ប្រភេទ Snapdragon 625 ដែលមាន CPU octa-coreនិង GPU the Adreno 506 ហើយ Redmi 4 ក៏មានបែកចែកជាពីរជម្រើសគឺម៉ូដែលRAM 2GB មានអង្គផ្ទុកទិន្នន័យ 16GB និងម៉ូដែល RAM 3GB មានអង្គផ្ទុកទិន្នន័យ 64GB៕

4 មានកម្រិតចាប់រូបភាព 13MP និងកាមេរ៉ាមុខ 5MP ហើយមានថ្មកម្លាំង 4100mAh។

ដកស្រង់ពី៖ Sabay