iOS 9.3.5 ទំនងជាការអាប់ដេត ចុងក្រោយបង្អស់សម្រាប់ iOS ជំនាន់ទី ៩ ដោយមានដោះស្រាយ បញ្ហាមេរោគ (Bug), បង្កើនប្រព័ន្ធសុវត្ថិភាព និង សម្រួលដំណើរការ ជាដើម។
សារព័ត៌មាន The New York Times បានលើកឡើងថា ការអាប់ដេតលើកនេះ អាចទប់ស្កាត់ដំណើរការ Software តាមដានមួយបង្កើតដោយក្រុម NSO Group ដែលក្រុមហ៊ុន សុវត្ថិភាព Lookout បានប្រទះឃើញកាល ពីថ្ងៃ ១១ ខែសីហា។ Software តាមដានដែលបង្កើត នេះមានឈ្មោះថា “Pegasus” ដែលអាចវាដំឡើង លើឧបករណ៍ (iPhone ឬ iPad) មួយដោយខ្លួនឯង បាន តាមរយៈសារ ជាអក្សរមួយ។
នៅពេលអ្នកប្រើប្រាស់ ចុចបើកសារនោះ វានឹងដំណើរការដោយ Jailbreak ឧបករណ៍ រួចដំឡើងមេរោគ ដែលអាចតាម ដានការសន្ទនា, អានសារជាអក្សរ ឬ អ៊ីមែល ហើយថែម ទាំងអាចថតសំឡេង បានទៀតផង។ ក្រោយដឹងពី Software ដ៏គ្រោះថ្នាក់ នេះក្រុមហ៊ុន បានធ្វើការយ៉ាង ប្រញាប់ប្រញាល់ ដើម្បីស្វែងរកដំណោះស្រាយ ហើយទីបំផុតអាច ដោះស្រាយ បានត្រឹមរយៈពេល ១០ ថ្ងៃ ប៉ុណ្ណោះ៕
ដកស្រង់ពី៖ Sabay