Social Network

ភ្ញាក់​ផ្អើល​​ ពេល​ដឹង​ពី​តម្លៃ​វះកាត់​កែ​ដើម​ទ្រូង​២​ដង​របស់​​ ប៉ុបពី

ក្នុងពិធីខួបកំណើត ប្អូនស្រីម្ចាស់ផលិតកម្ម JH លោក ខន រ៉ាម៉ន ហៅ យូអ៊ីន កាលពីយប់មិញ ប៉ុបពី ដែលជាភ្ញៀវកិត្តិយស

ចូលរួមកម្មវិធីខាងលើបានប្រាប់ Sabay ថា មុនបានដើមទ្រូងធំ ស្រស់ស្អាតដូចពេលបច្ចុប្បន្ននេះ ខ្លួនបានឆ្លងកាត់ ការវះកាត់២លើក មកហើយ។ តារាសម្ដែងភេទទី៣រូបនេះបន្តថា៖ "មុនពេលខ្ញុំបាន ដើមទ្រូងធំស្រស់ស្អាតដូចសព្វថ្ងៃនេះ ខ្ញុំបានទៅវះកាត់ នៅប្រទេសថៃបានចំនួន២ដង។

ក្នុង១ដងត្រូវចំណាយអស់៣ ពាន់ ទៅ៤ ពាន់ដុល្លារ និយាយទៅទាំង២ ដងហ្នឹងសរុបទៅអស់ ៦ ទៅ ៧ ពាន់ដុល្លារហើយ យើងចំណាយច្រើនតែអាចប្រើប្រាស់ អស់មួយជីវិតមិនប៉ះពាល់ ដល់សុខភាពទេ"។ បន្ទាប់ពីការវះកាត់ដើមទ្រូង ជាលើកទី២នេះ ប៉ុបពី គ្មានបំណងទៅកែកុនបន្ថែមទៀតនៅ ប្រទេសថៃនោះទេ ព្រោះនាងគិតថា ទំហំដើមទ្រូងសព្វ ថ្ងៃនេះស្រស់ស្អាតធំល្មម ហើយមិនតូចមិនធំ៕

ដកស្រង់ពី៖ Sabay