ថ្មីៗនេះទំព័រហ្វេសប៊ុក មួយបានបង្ហោះសារថា នី មុន្នីនាថ មិនត្រឹមតែពូកែ សម្ដែងរឿងប៉ុណ្ណោះទេ នាងថែមទាំងពូកែ សម្ដែងបោកប្រាស់គូដណ្ដឹងយកលុយកាក់ គ្រឿងអលង្ការ មាសពេជ្រជាច្រើន និងបានសុំផ្ដាច់ពាក្យពី គូដណ្ដឹងក្រោយពីបោកប្រាស់ បានសម្រេច។
រឿងរ៉ាវខាងលើនេះ ដែរម្ដាយ នី មុន្នីនាថ បានប្រាប់ Sabay ថា អ្នកស្រីសុំបដិសេធ ចំពោះហ្វេសប៊ុកមួយដែល បានបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះកូនស្រីខ្លួន មិនមែនជាការពិតឡើយ។ មុន្នីនាថ មិនបានទៅបោកប្រាស់ គូដណ្ដឹងយកលុយមកទិញផ្ទះ ឡាន ដី មាសពេជ្រ និងគ្រឿងអលង្ការ មួយចំនួននោះទេ។
ចំណែកឯរឿងថា ក្រោយពីបោកគូដណ្ដឹង បានសម្រេច កូនស្រីខ្លួនសុំផ្ដាច់ពាក្យពីគូដណ្ដឹងរឹតតែមិនអាចទៅរួចទៀត។ “ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅ ពេលឃើញហ្វេសប៊ុក មួយហ្នឹងបង្ខូច ឈ្មោះកូនស្រីខ្ញុំបែបហ្នឹង ចេះទៅរួចថាកូនខ្ញុំ សុំផ្ដាច់ពាក្យពីគូដណ្ដឹង ក្រោយពីបោកបានសម្រេច។
ផ្ដាច់ពាក្យយ៉ាងម៉េច បើពួកគេទាំងពី នៅតែស្រឡាញ់គ្នាហ្នឹង"។ ម្ដាយ នី មុន្នីនាថ ថ្លែងបញ្ជាក់។ ចំណែកឯសាមីខ្លួន នី មុន្នីនាថ មិនអាចសុំការបកស្រាយ បាននោះទេ ព្រោះពេលនេះនាង កំពុងជាប់ថតរឿង ទើបត្រូវអ្នកម្ដាយចេញ មុខលើកទូរស័ព្ទជំនួស៕
ដកស្រង់ពី៖ Sabay