Social Network

មិន​ចង់​ទិញ​កាស​ចោល​លុយ​ទទេៗ ​មើល ៣ ចំណុច​ដ៏​សំខាន់​​ កុំ​រំលង​ឲ្យ​សោះ​

ចង់ទិញកាស មួយដែលត្រូវចិត្ត មិនមែនជារឿងងាយទេ បើអ្នកពុំបានពិនិត្យ ឲ្យបានដិតដល់។

មិនថាកាសតម្លៃ ថោកឬថ្លៃ ហានិភ័យតែង មានដូចគ្នា គ្រាន់ខ្ពស់ទាប ទៅតាមនោះ។ Sabay សម្គាល់ឃើញ ៣ ចំណុចធំៗកាសបច្ចុប្បន្ន រមែងជួបបញ្ហាខ្លាំងបំផុត បើមិនបានត្រួតពិនិត្យ នៅពេលទិញ។

១.ស្ដាប់ឮទាំងឆ្វេងនិងស្ដាំឬអត់?

ក្រៅពីគុណភាព សំឡេងអ្នកខ្លះច្រើន រំលងចំណុចនេះ នៅពេលដែលអ្នកលើក កាសមកស្ដាប់ទាំងសងខាង ជួនកាលអ្នកមិនចាប់អារម្មណ៍ថា មានម្ខាងខូចនោះទេ។ ម្ល៉ោះហើយអ្នកគួរលើក ស្ដាប់ម្ដងមួយ ទាំងឆ្វេងនិងស្ដាំ តើវាមានបញ្ហាឬអត់? (កាសធូរថ្លៃភាគច្រើន ផ្នែកខាងឆ្វេងរមែង អត់លឺសំឡេង)។

២.ត្រួតពិនិត្យ Mic ឬ Microphone

គ្រប់កាសទាំងអស់ រមែងមានរន្ធស្រូបសំឡេង ដែលពាក្យបច្ចេកទេស Microphone ឬយើងហៅថា Mic។ ពិតណាស់ Mic ខ្លះ អាចស្រូបសំឡេងឮ ប៉ុន្តែវាច្រើនមាន បញ្ហាឮសំឡេងរំខាន (សំឡេងរ៉ែ) ដែលជាបញ្ហានៃកាស មិនមែនបញ្ហាសំឡេងបរិវេណខាងក្រៅឡើយ។

អាចតេស្តមើល ដោយចូលទៅកាន់ កន្លែងថតវីដេអូ ហើយចុចថតដោយ កុំនិយាយអ្វីទាំងអស់។ នៅពេលបើកស្ដាប់បើវាឮសំឡេងខ្យល់ ធម្មតាមិនអីទេ តែបើឮសំឡេងរ៉ែប្លែក ខុសពីធម្មតា នោះគឺជាបញ្ហាហើយ។

៣.ពិនិត្យប៊ូតុង

នៅលើកាស ច្រើនមានប៊ូតុង ចុចបិទបើកសំឡេង, ប៊ូតុង Start/Pause ដែលវាសុទ្ធសឹងតែយើង ចាំបាច់ត្រូវប្រើប្រាស់។ ច្រើនគ្នាណាស់រំលង នូវចំណុចនេះ ព្រោះគិតថាឲ្យតែ គុណភាពសំឡេងល្អ គឺទុកចិត្តហើយ ប៉ុន្តែវាមិនដូច្នោះទេ អ្នកគប្បីត្រូវសាកល្បងចុចប៊ូតុង ទាំងនោះឲ្យបានអស់សព្វគ្រប់។ តើវាមានបញ្ហា ឬរអាក់រអួលដែរឬទេ?

ដកស្រង់ពី៖ Sabay