iPhone X ដែល Apple ធ្លាប់ប្រកាសនឹង ចេញលក់នាពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ត្រូវប្រភពព័ត៌មានជាច្រើនអះអាងថានឹង មានភាពយឺតយ៉ាវ ឬនិយាយបានថាមិន អាចផលិតទាន់ពេលសម្រាប់ ផ្គត់ផ្គង់ទីផ្សារដូច ការប្រកាសរបស់ Apple នោះ។
ចំពោះមូលហេតុនៃ ការយឺតយ៉ាវនេះដែរ សារព័ត៌មានដ៏ធំមួយ របស់អាមេរិក The Wall Street Journal បង្ហាញថាបណ្ដាលមកពីបច្ចេកវិទ្យា ស្កេនមុខ (Face ID) របស់ Apple ដែលបំពាក់លើ iPhone X ដំណើរការមិនប្រក្រតី ដែលធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម ទាំងមូល។
យ៉ាងណាមិញ គេក៏នៅដឹងថា iPhone X ដែលផ្ដើមឲ្យ ធ្វើការកុម្ម៉ង់ទិញនា ថ្ងៃ ២៧ ខែតុលា ឆ្នាំ២០១៧ នេះ អាចនឹងមានលក់ក្នុងពាក់ កណ្ដាលខែវិច្ឆិកា ដូចការប្រកាសរបស់ Apple ប៉ុន្តែបរិមាណនៃ iPhone X មានមិនច្រើននោះទេ សម្រាប់ទីផ្សារពិភពលោក៕
ដកស្រង់ពី៖ Sabay