Ed Laukes ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន Toyota ប្រចាំអាមេរិកខាងជើង បានបញ្ជាក់ពីរថយន្ត ចំនួន ៣ ម៉ូដែល ដែលកំពុងស្ថិតក្នុងដំណាក់កាល អាប់ដេតរូបរាង។
Laukes បានលើកឡើងថា ការប្រកួតប្រជែងមាន កាន់តែខ្លាំងក្លាឡើង ហើយក្រុមហ៊ុនគ្រោង នឹងដោះស្រាយបញ្ហានេះ តាមរយៈការអាប់ដេត រថយន្តប្រភេទ SUV និងប្រភេទ Truck របស់ខ្លួន។ ត្បិតថាមិនបញ្ជាក់ពី ពេលវេលាចេញរថយន្ត ស៊េរីថ្មី ប៉ុន្តែ Laukes បានបញ្ជាក់ថា Toyota កំពុងដុតដៃដុតជើង លើការអាប់ដេត រថយន្តម៉ូដែល Tundra, 4Runner និង Sequoia។
ប្រធានផ្នែកទីផ្សារ រូបនេះក៏បានបង្ហើបខ្លះៗ ថារថយន្តដែលអាប់ដេត ថ្មីនេះនឹងមានកម្លាំង ខ្លាំងជាងមុន, សន្សំសំចៃប្រេងឥន្ធនៈច្រើនជាងមុន ហើយអាចមានជាប្រភេទម៉ាស៊ីន Hybrid ទៀតផង៕
ដកស្រង់ពី៖ Sabay