មង្គលការរបស់ កំពូលតារាសម្ដែង ប្រុសស្រីកូរ៉េ ២ដួង Song Joong Ki និង Song Hye Kyo នឹងប្រារព្ធឡើងនា ថ្ងៃស្អែកនេះហើយ ដែលនាំឲ្យអ្នកគាំទ្រ ក៏ដូចជាបណ្ដាញសារព័ត៌មាន ជាច្រើន ចង់ជ្រាបព័ត៌មានទាក់ទង នឹងថ្ងៃពិសេសនេះណាស់។
ទោះជានេះជាមង្គលការ របស់តារាល្បីទាំង ២ និងមានការការចូលរួមពី មនុស្សជាច្រើនយ៉ាងណាក្ដី ប៉ុន្តែបើតាមវិបសាយ Allkpop បានឲ្យដឹងថា ពិធីនេះ នឹងធ្វើឡើងជាលក្ខណៈឯកជនស្ងប់ស្ងាត់ មានន័យថាគ្មានបណ្ដាញផ្សព្វផ្សាយណាមួយត្រូវបានអញ្ជើញចូលរួមទេ។
ដូចប្រិយមិត្តបានជ្រាបជាហូរហែ ថាគូស្នេហ៍ Song-Song នឹងកាន់ដៃគ្នាចូលរោង នៅថ្ងៃទី ៣១ ខែតុលា ស្អែកនេះ នៅក្នុងសណ្ឋាគារដ៏ល្បី Shilla Hotel ក្នុងទីក្រុងសេអ៊ូល។ ទាំងសន្និសីទកាសែត រួមទាំងការផ្ដិតយករូបភាព សម្រាប់បណ្ដាញសារព័ត៌មាន នឹងមិនត្រូវបានរៀបចំ ក្នុងពិធីមង្គលការនេះឡើយ។
សរុបសេចក្ដីមក គូស្នេហ៍ទាំង ២ បានរៀបចំថ្ងៃពិសេស ជាលក្ខណៈតូចមួយ ដោយមានការចូលរួម ពីសំណាក់ក្រុមគ្រួសារទាំងសងខាង ព្រមជាមួយមិត្តភក្ដិ របស់ខ្លួនប៉ុណ្ណោះ សរុបទាំងអស់ ៣០០នាក់ (អញ្ជើញម្ខាង ១៥០នាក់)។
ព័ត៌មានបន្ថែម Sabay នឹងធ្វើការជម្រាបជូនជា បន្តបន្ទាប់ពីពិធី រៀបអាពាហ៍ពិពាហ៍ របស់តារាសម្ដែង Song Joong Ki និង Song Hye Kyo៕
ដកស្រង់ពី៖ Sabay