មិនទាន់ចេញជាផ្លូវការ ប៉ុន្តែរូបរាងនៃស្មាតហ្វូន ដ៏ល្បីរបស់ចិន Xiaomi ម៉ូដែល Mi Mix 2s ត្រូវគេថតបាន និងចែកចាយពេញបណ្ដាញអ៊ីនធឺណិត។
យោងតាមរូបដែល គេថតបាននោះ Xiaomi Mi Mix 2s ជាស្មាតហ្វូនមានគែម អេក្រង់ស្ដើង និងគ្មានប៊ូតុងនៅខាងមុខ ពោលគឺខុសទាំងស្រុងពីស្មាតហ្វូនម៉ូ ដែលមុនៗរបស់ពួកគេ។ ដោយឡែក ជាមួយរូបរាងថ្មីរបស់ Xiaomi Mi Mix 2s នេះ ត្រូវបានមតិអន្តរជាតិ បាញ់ចំៗថាបានចម្លងម៉ូដតាមអេក្រង់របស់ iPhone X យ៉ាងច្បាស់ក្រឡែត។
ប៉ុន្តែទោះជាមាន ការលើកឡើងយ៉ាងនេះក្ដី អ្នកវិភាគជាច្រើននៅតែ ជឿថាអតិថិជនរបស់ Xiaomi មិនគិតពីចំណុចនេះឡើយ ពោលពួកគេនិយម ផលិតផលក្នុងស្រុក ដែលធ្វើឲ្យប៉ុន្មាន ខែចុងក្រោយនេះ ចំនួនលក់របស់ Apple ក្នុងទីផ្សារមានការធ្លាក់ចុះខ្លាំង៕
ដកស្រង់ពី៖ Sabay