(ភ្នំពេញ)៖ លោកស្រី Honeylet Avanceña ភរិយារបស់ប្រធានាធិបតីហ្វីលីពីន បានស្លៀកពាក់ក្រណាត់ប្រពៃណីខ្មែរ ឈរទទួលភ្លៀវក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ដែលក្រណាត់ទាំងនេះ ត្រូវបានលោកស្រីទិញ ពេលធ្វើដំណើរមកជាមួយស្វាមី ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលកន្លងទៅ។
ក្រណាត់ទាំងនេះ ត្រូវបានលោកស្រីទិញពីហាងមួយមានឈ្មោះ «សម្បត្តិនារីខ្មែរ» របស់កម្ពុជា រួចគាត់យកទៅច្នៃម៉ូត និងពាក់ទទួលស្វាគមន៍ប្រមុខដឹកនាំអាស៊ាន និងពិភពលោកនាឱកាស កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
តាមការលើកឡើងរបស់ម្ចាស់ហាង «សម្បត្តិនារីខ្មែរ» បានឲ្យដឹងថា ក្រណាត់ដែលគាត់បានលក់ជូនលោកស្រីភរិយាប្រធានាធិបតីហ្វីលីននោះ គឺជាក្រណាត់សូត្រខ្មែរ ពិតៗ និងមានសម្រស់ជាស្ត្រី សុភាពរៀបសារជារបស់ខ្មែរ និងជាស្នាដៃផលិតរបស់ខ្មែរ។
ថែមទៀតនេះមានន័យ បរទេសបានឲ្យតម្លៃស្នាដៃខ្មែរ និងចាត់ខ្មែរជាជនជាតិមានវប្បធម៌អរិយ្យធម៌ ដ៏ល្អប្រពៃ ដូចនេះយើងជាកូនខ្មែរត្រូវតែថែរក្សាតម្លៃឲ្យបានគង់វង្សទាំងអស់គ្នា៕
ដកស្រង់ពី៖ Fresh News