Social Network

ស្ទើរ​យំ​បោក​ខ្លួន​ ប៊ឺរី ជ្រុះ​លុយ​​អស់​ជាង​២​ម៉ឺន​ដុល្លារ

មួយរយៈចុងក្រោយនេះកំលោះសង្ហា ប៊ឺរី បានលេចមុខក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់ ដល់ថ្នាក់ធ្វើឲ្យរូបលោករវល់ស្ទើរតែរកពេលសម្រាកមិនចង់បាន។ ជាក់ស្ដែងថ្មីៗនេះតួឯកប្រុសក្នុងរឿង "ស្រទន់មន្តស្នេហ៍" បានបោះបង់មិនថតភាពយន្តភាគជាច្រើនរឿង បើគិតជាទឹកប្រាក់ជាង ២ ម៉ឺនដុល្លារអាមេរិក។

ជុំវិញការបដិសេធមិនទទួលថតរឿង ប៊ឺរី បានឲ្យដឹងថា ដោយសារតែនៅដើមឆ្នាំ ២០១៨ នេះខ្លួនបានចុះកុងត្រាថតភាពយន្តភាគចំនួន៣រឿងឲ្យស្ថានីយទូរទស្សន៍ ទើបមិនហ៊ានទទួលថតឲ្យផលិតកម្មផ្សេង ព្រោះមិនចង់ប្រទាញប្រទង់ពេលវេលាគ្នានៅពេលបំពេញការងារ។

តួឯកប្រុស ដេតភូមិន្ទ បានរៀបរាប់ថា៖" ដល់ពេលរឿងមកជាន់ៗគ្នាបែបហ្នឹង ខ្ញុំបែងចែកពេលវេលាអត់ត្រូវទេ។ គិតទៅ ៦ រឿងហើយដែលខ្ញុំបោះបង់មិនទទួលថត ព្រោះ១រឿង ៤ ពាន់ដុល្លារ បើសរុបជាទឹកប្រាក់វិញ ២៤ ០០០ ដុល្លារ បងស្ដាយខ្លាំងណាស់អូន គិតឡើងគិតចុះស្ទើរបោកខ្លួន តែមិនដឹងធ្វើយ៉ាងម៉េចបើយើងខ្លួនមួយ"។

ការជ្រុះបាត់លុយអស់ជាង ២៤ ០០០ ដុល្លារទៅលើភាពយន្ត គឺ ប៊ឺរី គិតចំពោះរឿងដែលមានចំនួនតិចភាគប៉ុណ្ណោះ។ តែបើរឿងច្រើនភាគវិញ គឺគិតតម្លៃខ្លួនក្នុង១រឿងចាប់ពី ៤ ៤០០ ទៅ ៥ ០០០ ដុល្លារទើបលោកទទួលថតបាន។

ដកស្រង់ពី៖Sabay