Social Network

KHLOE KARDASHIAN ចាប់​ផ្ដើម​ឈឺ​ពោះ​លើក​ដំបូង ខណៈ​មិត្ត​ប្រុស​​កំពុង​ក្បត់​ចិត្ត

បើតាមវិបសាយ TMZ បានឲ្យដឹងថា តារាទូរទស្សន៍ KHLOE KARDASHIAN បានចាប់ផ្ដើមឈឺពោះ ព្រោះមានទម្ងន់ជាលើកដំបូង។

ដឹងដំណឹងភ្លាមក្រុម គ្រួសាររបស់នាងក៏ បានធ្វើដំណើរមកកាន់ទីក្រុង Cleveland ដើម្បីមើលថែទាំនាង ខណៈមិត្តប្រុសដែលជាកីឡាករបាល់បោះ Tristan Thompson កំពុងក្បត់មានស្រីថ្មីនោះ។ តាមវិបសាយ ដដែលបានឲ្យដឹងថា ការឈឺពោះរបស់នាង នេះ គឺទើបតែចាប់ផ្ដើម លើកដំបូងនោះទេ ហើយក៏គ្មាននរណា ដឹងដែរថាមូលហេតុ មកពីអ្វីនោះ ឬវាអាចជាភាពចៃដន្យ នៅពេលដែលនាងបានឃើញ វីដេអូរបស់មិត្តប្រុសឱបថើបស្រីផ្សេង។

មួយវិញទៀត វិបសាយខាងលើបានបញ្ជាក់ថា តារាស្រីរូបនេះនឹងត្រូវ សម្រាលកូននៅចុងខែមេសានេះ ប៉ុន្តែបើតាមមើលទៅ កូនរបស់នាង អាចសម្រាលក្នុងថ្ងៃណាមួយក្នុងខែនេះឆាប់ៗ។ បើតាមប្រភពមួយបាននិយាយថា តារាទូរទស្សន៍ Kris Jenner បានចេញដំណើរ ទៅមើលកូន កាលពីព្រឹកថ្ងៃពុធ ជាមួយនឹង Kim Kadarshian រួមទាំងសមាជិក ក្រុមគ្រួសារផ្សេងទៀត ហើយមិត្តៗរបស់នាងនឹង ចេញដំណើរមកក្នុង ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។

គួរបញ្ជាក់ដែរថា ក្រុមគ្រួសារត្រកូល Kadarshian ពិតជាមានការខកចិត្ត ជាខ្លាំងទៅលើកីឡាករ បាល់បោះ Tristan នៅពេលដែលលោកហ៊ានក្បត់ចិត្តមិត្តស្រី ខណៈនាងមានផ្ទៃពោះជិតគ្រប់ខែ បែបនេះ៕

ដកស្រង់ពី៖Sabay