តារាសម្ដែង Angelina Jolie បានបង្ហាញខ្លួន ជាមួយស្ទីលសម្លៀកបំពាក់ស្រដៀងគ្នា ជាមួយនឹងស្ទីលរបស់ Meghan Markle ពេលចូលរួមកម្មវិធីរាជវង្ស មួយនៅទីក្រុងឡុង ប្រទេសអង់គ្លេស។
តារាសម្ដែង ឈ្នះពានអូស្ការវ័យ ៤៣ឆ្នាំរូបនេះ បានស្លៀកឈុតពណ៌សប្រផេះវាលករ ជាមួយនឹងមួក ដែលមើលទៅ ពិតជាមានលក្ខណៈថ្លៃថ្នូរ និងសាកសមក្នុងការបង្ហាញខ្លួន ជាមួយខ្សែរាជវង្សអង់គ្លេស។
ចំពោះការតុបតែងម៉ូដសក់និងមួករបស់នាង គឺមានលក្ខណៈស្រដៀងទៅនឹង អ្វីដែល Meghan បានពាក់កាលពីខែមុន ក្នុងឱកាសចូលរួមកម្មវិធីមួយ ជាមួយព្រះអង្គម្ចាស់ Harry ក្រោយរៀបអាពាហ៍ពិពាហ៍។
អ្វីដែលគួរឲ្យ ចាប់អារម្មណ៍បំផុតនោះគឺ ឈុតសម្លៀកបំពាក់នេះ បានកែច្នៃឡើងដោយ អ្នកច្នៃម៉ូដ Ralph & Russo ដែលជាអ្នកច្នៃម៉ូដឲ្យ Meghan ក្នុងឈុតស្លៀកដើម្បីថតរូបភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុន។
នេះបញ្ជាក់ថា អ្នកទាំងពីរគឺសុទ្ធតែជាអ្នកចូលចិត្តការច្នៃម៉ូដរបស់ Ralph & Russo ដូចគ្នា៕
ដកស្រង់ពី៖ Sabay