Social Network

តុលាការសម្រេច​ច្រានចោល​ ប្រតិបត្តិការចាប់ខ្លួនអតីតសង្សារ​របស់ Hara

ក្រោយពីជួបប្រទះ នូវរឿងរ៉ាវឈឺក្បាល ជាមួយសង្សារដែល ជាតារាចម្រៀង Goo Hara មួយរយៈមក គ្រប់គ្នានាំគ្នាសន្និដ្ឋានថាលោក Choi Jongbeom នឹងត្រូវជាប់ទោសចៀស មិនផុតឡើយ ប៉ុន្តែគ្រប់យ៉ាងខុសទាំងស្រុង។

កាលពីថ្ងៃទី ២៤ ខែតុលាដីការចាប់ខ្លួន Choi Jongbeom អតីតសង្សាររបស់ Hara ទាក់ទងនឹងករណីហិង្សា ត្រូវបានច្រានចោល ក្រោយតុលាការ Lee Eonhak ដែលទទួលដោះស្រាយរឿងក្ដីនេះបានបដិសេធការស្នើសុំនោះ។

តុលាការរូបនេះបាននិយាយថា៖ "ការចោទប្រកាន់ Choi Jongbeom គឺធ្វើឡើងបន្ទាប់ពីពិនិត្យរកឃើញស្នាមរបួសលើមុខធ្ងន់ធ្ងរដែលប៉ះពាល់ជីវិតប្រចាំថ្ងៃរបស់លោក។ ហេតុនេះហើយទើបធ្វើលោកកាន់តែក្ដៅក្រហាយ ហើយនិយាយថាលោកនឹងទម្លាយព័ត៌មានមួយចំនួនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ”។

ដោយឡែក តុលាការក៏បានបន្តទៀតថា គ្មានអ្វីដែលបែកធ្លាយទៅ កាន់ប្រព័ន្ធផ្សព្វផ្សាយ ឬត្រូវបានធ្លាក់ដល់ដៃជនទី ៣នោះទេ។ វាពិបាកក្នុងការបញ្ជាក់ហេតុផល ចាំបាច់ដែលនាំឲ្យចាប់ខ្លួន លោកណាស់។

សំណើស្នើសុំឃាត់ ខ្លួនត្រូវបានធ្វើឡើង បន្ទាប់ពី Choi Jongbeom ទាក់ទងទៅនឹងបណ្តាញ ផ្សព្វផ្សាយព័ត៌មាន និងបង្ហាញថាលោកបានថតវីដេអូសិចជាមួយ Goo Hara។ លោក ក៏បានផ្ញើវីដេអូនោះទៅHara ដែរ។ ចំពោះករណីនេះ Choi Jongbeom បានអះអាងថាអំពើហិង្សានេះ ចេញពីភាគីម្ខាងទាំងស្រុងទេ ស្របពេល Goo Hara និយាយថាវាកើតឡើងទាំងសង្ខាង៕

ដកស្រង់ពី៖ Sabay