ការថតរូបនាពេលបច្ចុប្បន្នគឺជារឿងចាំបាច់មួយ ដែលមិនអាចខ្វះបាន ព្រោះវាគឺជាអនុស្សាវរីយ៍ល្
អរបស់យើងក្នុងការទុកវាដើម្បីចងចាំ ឬការចែករំលែក ទៅកាន់បណ្ដាញសង្គមជាដើម។ កាមេរ៉ាស្មាតហ្វូន អាចមានតែ 1 គ្រាប់ 2 គ្រាប់ និងអាចលោតដល់ 3 គ្រាប់ក៏មាន តែកាមេរ៉ាទាំងនោះ គ្រាន់តែសម្រាប់ធ្វើការ ថតរូបទូទៅធម្មតា ជារូបថតសន្លឹក ថតបែប Portrait ដែលព្រាល ផ្ទៃខាងក្រោយ ថត Zoom ចូលក្នុងជាដើម តែវាពុំមាន សមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការថត បែប 360 ឌឺក្រេ ជុំវិញខ្លួនឡើយ។
ដូច្នេះដើម្បីថតរូប និងវីដេអូបែប 360 ឌឺក្រេបាន យើងតម្រូវឲ្យប្រើប្រាស់ ឧបករណ៍ជំនួយ ដែលបច្ចុប្បន្ន ឧបករណ៍ជំនួយ ដែលជាកាមេរ៉ាបន្ថែមក្រៅ សម្រាប់ស្មាតហ្វូន នៅមានតិចតួចណាស់ ហើយផលិតផល ទាំងនោះភាគច្រើនមានតម្លៃថ្លៃរាប់រយដុល្លារក៏មាន ថែមទាំងរើស ម៉ាស៊ីនថែមទៀត។ ដូច្នេះបើអ្នកចូលចិត្ត ថតរូបប្លែកៗនោះ ជួបជាមួយនឹង PanoClip ជាកាមេរ៉ាតូចមួយ មានកែវលែន ដល់ទៅ 2 ដូចទៅនឹង GoPro Fusionដែរដែលវាអាចបើកសិទ្ធិឲ្យស្មាតហ្វូនរបស់អ្នកថតវីដេអូនិងរូបភាពភាពបែបTinyPlanet ដូចខាងក្រោមនេះ។
PanoClipចេញលក់ក្នុងទីផ្សារអន្តរជាតិត្រឹមតែ 50$ប៉ុណ្ណោះសម្រាប់តម្លៃមួយគ្រឿង ពិតជាធូរថ្លៃហួស និស្ស័យតែតម្លៃធូរថ្លៃបែបនេះក៏ដោយសារតែម៉ាស៊ីន របស់វាមិនមែនប្រើប្រាស់កែវលែនចេញពីម៉ាស៊ីន ឡើយ។ជាក់ស្ដែងPanoClipខ្ ចីកាមេរ៉ាខាងក្រោយនិងខាងមុខរបស់ស្មាតហ្វូនរួចផ្គុំបញ្ចូលគ្នា ដើម្បីបង្កើត ចេញ ជារូបភាពបែប Super-Wide-Angle ធ្វើឲ្យវាមាន ភាពទូលាយ ដែលម្ចាស់របស់វា អាចថតរូបបាន ភ្លាមតាមតែចិត្តចង់ លេងស្ទីល អាចដាក់ Filter ថែម Sticker រួចចែករំលែកបាន ភ្លាមៗតែម្ដង។
យ៉ាងណាក៏ដោយកាមេរ៉ាតូចមួយនេះ ពុំមានសមត្ថភាពក្នុងការថតវីដេអូ រយៈពេលវែងនោះទេ វាអាច បង្កើត ត្រឹម វីដេអូក្លីបខ្លីៗបាន អនុញ្ញាតឲ្យអ្នកទស្សនា ធ្វើការទស្សនាបានមួយភ្លែតដែរ ដែលអាចចែក រំលែកទៅកាន់ Facebook, Instagram, Twitter, Snapchat និងជាច្រើន ផ្សេងៗទៀត។ យើងអាច ភ្ជាប់ ស្មាតហ្វូន ទៅកាន់កាមេរ៉ាមួយនេះ តាមរយៈ Wifi ជាមួយនឹងកម្មវិធី មានស្រាប់នៅក្នុង App Store និង Play Store ដោយបច្ចុប្បន្ននេះ វាអាចប្រើប្រាស់ បានជាមួយនឹង iPhone ដូចជា៖
• iPhone 6 / 6 Plus
• iPhone 6s / 6 s Plus
• iPhone 7 / 7 Plus
• iPhone 8 / 8 Plus
• iPhone X
• ចំនែកស្មាតហ្វូន Android ក្រុមការងារ PanoClip នឹងចេញ Version មួយផ្សេងទៀតឆាប់ៗ ខាងមុខនេះ សម្រាប់ប្រើប្រាស់ ដាច់ដោយឡែក ផ្សេងទៀត។សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ iPhone ហើយចង់ ទិញ វាយកមក ប្រើប្រាស់នោះ អាចស្វែងរកទិញ តាមទីផ្សារអេឡិចត្រូនិច អនឡាញ មួយចំនួនបាន ឬអាច ចូល ទៅ គេហទំព័រ PanoClip.com ដើម្បីទទួលបាន ព័ត៌មានបន្ថែមក៏បាន។
ដកស្រង់ចេញពីhttp://cambo-report.com/article/12745