Social Network

Gigabyte បញ្ចេញក្រាហ្វិចកាត RTX 2080 Ti សម្រាប់​អ្នក​ចង់​បាន​ខ្យល់​បាញ់​ចេញ​តាម​ក្រោយ

ក្រាហ្វិចកាតនៅពេលបច្ចុប្បន្នមានច្រើនម៉ាក ច្រើនជម្រើស ទៅតាមតម្រូវការជាក់ស្ដែង

អ្នកប្រើប្រាស់ខ្លះចូលចិត្តក្រាហ្វិចមានកង្ហារ២ខ្លះ៣ហើយខ្លះក៏ត្រូវការតែកង្ហារបន្ថយកម្ដៅតែមួយ ប៉ុណ្ណោះ ព្រោះចំនួនកង្ហារទាំងនោះមានគោលដៅ របស់វាទៅតាមតម្រូវការជាក់ស្ដែងនៃអ្នកតម្លើងឬផ្គុំផ្នែករឹង បញ្ចូលគ្នាតែមួយ។ហេតុដូច្នេះ សម្រាប់អ្នកដែលចង់បានក្រាហ្វិចកាត ដែលមិនបាញ់ ខ្យល់ ក្ដៅនៅក្នុងធុង (Case) ហើយចង់បានខ្យល់បាញ់ចេញតាមក្រោយដួចពពួក Founder Edition (FE) ផ្ដល់នូវ សីតុណ្ហាភាព ក្នុងម៉ាស៊ីនត្រជាក់ស្រួលនោះ Gigabyte មានក្រាហ្វិចកាត RTX 2080 Ti ជាប្រភេទ Turbo ថ្មីសម្រាប់អ្នក។

Gigabyte Aorus GeForce RTX 2080 Ti Turbo មានរចនាបថស្ដើង មិនធំពេកដូចទៅនឹងក្រាហ្វិចដែល មានកង្ហារច្រើននោះទេ ដោយកង្ហារមួយរបស់វាបាញ់ខ្យល់ចេញតាមក្រោយ ដើម្បីបន្ថយកម្ដៅ បន្ទះ ឈីបក្រាហ្វិចកាត ហើយក៏ធូរថ្លៃផងដែរ ព្រោះវាមើលទៅសាមញ្ញ ល្អបំផុតសម្រាប់អ្នកចង់ Build ក្រា ហ្វិចកាតដោយប្រើប្រាស់ Water Block ជាជាងចំនាយប្រាក់ច្រើនហួស ហេតុទៅ លើក្រាហ្វិច កាត មាន ភ្លើង RGB មានដែកត្រជាក់ធំដែលមានតម្លៃថ្លៃ។ មិនខុសគ្នាពី RTX 2080 Ti ផ្សេងៗទៀតនោះទេ Aorus RTX 2080 Ti Turbo មានទំហំ VRAM 11GB ដោយវាមានល្បឿន Memory Clock @1650MHz ត្រូវបាន Overclocked រួចជាស្រេចចេញពីប្រអប់ លឿនជាងក្រាហ្វិចរបស់ nVIDIA 105MHz ឬ 15MHz នៅពេល Overclock ពេញទំហឹង។

 

សម្រាប់លក្ខណៈសម្បត្តិទូទៅរួមមានដូចជា៖

•    Core Clock - 1650MHz

•    RTX – OPS – 78

•    CUDA Core – 4352

•    Memory Clock – 14000MHz

•    Memory Size – 11GB

•    Memory Bus – 352bit

•    Memory Bandwidth (GB/s) – 616 GB/s

•    Card Bus – PCIE 3.0 x 16

•    រន្ធ IO – DisplayPort 1.4 x 3, HDMI 2.0b x 1, USB type C x 1

ប្រិយមិត្តមួយចំនួនអាចនឹងគិតថា កង្ហារមួយបែបនេះ វាអាចនឹងឡើងកម្ដៅខ្លាំង ថែមទាំងងាយខូចជាក់ ជាមិនខាន ត្រូវហើយ ដោយសារតែវាស្ដើងជាងគេ ហើយមានកង្ហារមួយបែបនេះ វាប្រាកជារត់ក្ដៅ ជាង ក្រាហ្វិចកាតកង្ហារ 2-3 ដែលមានដែកត្រជាក់ធំជាក់ជាមិនខាន តែកុំបារម្មណ៍ RTX 2080 Ti Turbo 11GB របស់ Gigabyte មួយនេះ វារត់ក្ដៅជាងគេបន្តិចមែន លាន់ឮជាងគេបន្តិចមែន តែល្បឿនរបស់វាក៏មិន ខុស គ្នាពី RTX 2080 Ti ផ្សេងៗទៀតដែរ ដែលអ្នកមិនអាចប្រាប់បានថា មួយណាជាក្រាហ្វិចមួយណានោះទេ បើអ្នកស្ថិតនៅពេលលេងហ្គេម ម្យ៉ាង Gigabyte មានការធានាយ៉ាងត្រឹមត្រូវជូនអតិថិជនដល់ទៅ 4 ឆ្នាំឯ ណោះ ដោយតម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ។

 ដកស្រង់ចេញពីhttp://cambo-report.com/article/14867