Social Network

Oppo បានបង្កើនការ​ចំណាយ​របស់​ខ្លួនទ្វេដង ទៅលើការ​វិនិយោគ​បណ្តាញ 5G!

ក្រុមហ៊ុនផលិតស្មាតហ្វូន មកពីប្រទេសចិន Oppo បានប្រកាសប្រាប់អំពី ផែនការរបស់ខ្លួន ក្នុងការ

ចំណាយទ្វេដង (សរុបគឺ 10 ពាន់លានយ័ន សើ្មនឹង 1.16 ពាន់លានដុល្លារ) ត្រៀមសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ទៅលើបណ្ដាញប្រព័ន្ធ 5G នៅលើ ស្មាតហ្វូនរបស់ខ្លួន ឲ្យបានក្នុងឆ្នាំ 2019 ឆាប់ ៗខាងមុខនេះ។

Oppo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ ដែលជាប់លំដាប់លេខរៀងទី 5 លើពិភពលោក ដោយនៅបន្ទាប់ ពីក្រុមហ៊ុន Samsung, Huawei, Apple និង Xiaomi ដូច្នេះធ្វើយ៉ាង ដើម្បីចង់ឲ្យ បច្ចេកវិទ្យារបស់ខ្លួនមាន ការ អភិវឌ្ឍន៍ទាន់សម័យ និងអាចទប់ទល់ជាមួយ គូប្រជែង ដែលនឹងត្រៀមបញ្ចេញស្មាតហ្វូន 5G នៅក្នុង ឆ្នាំ 2019។ មូលហេតុដែល ក្រុមហ៊ុននីមួយៗ ចង់ឲ្យស្មាតហ្វូនជំនាន់ក្រោយៗ របស់ពួកគេ ឲ្យមាន បណ្ដា ញប្រព័ន្ធ 5G នោះ គឺអាចដោយសារ មកពីក្រុមហ៊ុន Qualcomm ទើបនឹងដាក់បង្ហាញថា បន្ទះឈីប ស៊េរី ចុង ក្រោយ (Snapdragon 855) របស់ខ្លួនមានសមត្ថភាព គំាទ្រទៅនឹងបណ្ដាញប្រព័ន្ធ 5G បាន ដូច្នេះ ទោះបីជា សេវា កម្ម 5G មិនទាន់មានភាពធំទំលាយក៏ដោយ ប៉ុន្ដែដើម្បីឲ្យអតិថិជន ដឹងថា ក្រុមហ៊ុន នោះខ្លាំង ហើយ មាន សមត្ថភាព ធ្វើបានមុនគេផងដែរ។ ប្រហែលជាប៉ុន្មានខែមុន Oppo ក៏បាន ដាក់ បង្ហាញ ស្មាតហ្វូន Oppo R15 ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G បាន ក៏ប៉ុន្ដែ នោះគឺគ្រាន់ជាការ សាក ល្បង ប៉ុណ្ណោះ។

បើសិនជាយើង មើលទៅលើ គុណសម្បត្ដិនៃប្រព័ន្ធ 5G គឺប្រាកដណាស់ថា វានឹងមានកម្រិត ទទួលយក ល្បឿន បានខ្ពស់ជាងមុន 10 ដងបើប្រៀបធៀបជាមួយនឹង 4G ហើយការពន្យារ មានរយៈពេលខ្លីជាងមុន ក៏ប៉ុន្ដែយើងមិនសូវកត់សម្គាល់នោះទេ និងចុងក្រោយគឺ មានវាសេវាខ្លាំងជាង 4G ទៅទៀត។ ចំណែក គុណវិបត្តិវិញ គឺថាអ្នកត្រូវការស្មាតហ្វូន ឬទូរសព្ទ ដែលមានមុខងារបណ្ដាញប្រព័ន្ធ 5G ទើបអាចប្រើបាន ហើយប្រព័ន្ធបណ្ដាញ 5G ក៏មិនទាន់សូវមាន ក្រុមហ៊ុនសេវាកម្មទូរសព្ទក្នុងស្រុក ដាក់ឲ្យ ប្រើប្រាស់ នៅ ឡើយទេ។

សរុបមក ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ស្មាតហ្វូនកំពូលរបស់ ក្រុមហ៊ុន Oppo នឹងអាចមានសមត្ថ ភាព ប្រើប្រាស់បណ្ដាញប្រព័ន្ធ 5G នៅក្នុងឆ្នាំ 2019 ខាងមុខនេះ។ តើមិត្តអ្នកអានទាំងអស់គ្នាគិតថា 5G មានអត្ថប្រយាជន៍សំខាន់នៅក្នុងឆ្នាំ 2019 ដែរឬទេ?

ដកស្រង់ចេញពីhttp://cambo-report.com/article/14931