Social Network

ម៉ូនីទ័រហ្គេម​ល្បឿន144Hzអាច​ប្រើ​មុខងារG-SyncនិងFreeSyncលក់​ក្រោម​តម្លៃ200$

សម្រាប់ប្រិយមិត្ត ដែលកំពុងស្វែងរកម៉ូនីទ័រដើម្បីយកទៅលេងហ្គេម ក្នុងកម្រិត Full HD ឬ 1080p នាឆ្នាំថ្មី

នេះក្នុងតម្លៃទឹកប្រាក់សមរម្យមួយ ជាមួយនឹងម៉ាក និងគុណភាពអាចទទួលយកបាន អ្នកមើលទៅលើម៉ាក AOCម៉ូឌែលG2590FXបង្កើតឡើងសម្រាប់ការលេងហ្គេមតែម្ដងហើយវាក៏ជាម៉ូនីទ័រមានអេក្រង់ច្បាស់ល្បឿ នលឿនអាចយកទៅប្រើប្រាស់បានជាមួយក្រាហ្វិចកាតFreeSyncរបស់AMDនិងG-Syncរបស់nVIDIA ព្រោះថាថ្ងៃទី15ខែមករាឆ្នាំ2019នេះnVIDIA នឹងបញ្ចេញ Driver ជំនាន់ថ្មីបើកសិទ្ធិឲ្យក្រាហ្វិចកាតស៊េរីGTXនិង RTXប្រើជាមួយម៉ូនីទ័រ FreeSync បាន តែស្ថិតនៅក្នុងចំនួនមានកំណត់។

ម៉ូនីទ័រម៉ូឌែលG2590FXមានអេក្រង់ទំហំ24.5អ៊ីញមានគែមអេក្រង់ខ្លីដែលកំពុងពេញនិយមជាមួយសមត្ថភាពបង្ហាញរូបភាពកម្រិតFullHDឬ1080p ដែលបង្ហាញពណ៌sRGBបាន96%មានល្បឿនខ្ពស់លោតដល់144HzនិងRespondTime1msដែលធ្វើឲ្យការលេងហ្គេមលក្ខណៈប្រកួតប្រជែងមានភាពរលូនល្អ កាត់បន្ថយក្រាហ្វិចព្រាលសាកសម្យបំផុតសម្រាប់អ្នកលេងហ្គេមបាញ់គ្នាឬមានសកម្មភាពលឿនៗពិសេសបំផុតវាអាចប្រើជាមួយក្រាហ្វិចAMDនិងNVIDIAបានដោយបើកមុខងារFreeSyncនិងG-Syncតាមការចង់បាននៅក្នុងតម្លៃសាច់ប្រាក់ត្រឹមតែUSD189.99ប៉ុណ្ណោះដែលតម្លៃនេះគឺពិតជាធូរថ្លៃសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមព្រោះវាផ្ដល់នូវអ្វីដែលអ្នកចង់បាន នៅក្នុងកញ្ចប់ទឹកប្រាក់ទាបបំផុតមួយ។

សម្រាប់រន្ធតំណរភ្ជាប់វិញរួមមានDisplayPort1.2x1,HDMI1.4x2,VGA,រន្ធកាស3.5mmតែពុំមានរន្ធបំពងសម្លេងមកជាមួយនោះទេដូច្នេះសម្រាប់អ្នកលេងហ្គេមដែលមិនចូលចិត្តប្រើកាសគឺត្រូវចំនាយប្រាក់ទិញ Speakersដើម្បីប្រើប្រាស់ខាងក្រៅមួយទៀត។សម្រាប់នៅពេលនេះAOCG2590FXបានកំពុងចរាចរណ៍ក្នុងទីផ្សារហើយដែលវាគឺជាម៉ូនីទ័រកម្រិតចាប់ផ្ដើមមួយដែលអ្នកមិនគួរមើលរំលង ព្រោះសម្រាប់តម្លៃ 189.99$ (ទីផ្សារអន្តរជាតិអ្នកមិនអាចស្វែងរកទិញម៉ូនីទ័រមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នាបានឡើយបើធៀបទៅនឹងម៉ាកដទៃ។ ដូច្នេះប្រិយមិត្តនៅស្រុកខ្មែរអាចកម្មង់ទិញOnlineបានអាចថាទាំងសេវាកម្មទាំងមូលសរុបចូលគ្នាវាអាចនឹងឡើងទៅUSD200ជាងប៉ុណ្ណោះដែលតម្លៃនេះអ្នកពិបាករកទិញម៉ូនីទ័រហ្គេមថ្មីប្រអប់ណាមួយ ដែលអាចប្រើជាមួយមុខងារ G-Sync បានឡើយនៅស្រុកខ្មែរយើង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15064