Social Network

បន្ទាប់ពីចេញRTX 2060រួចnVIDIAអាច​នៅ​សល់GTX 1660 Tiមួយ​ទៀត!

ក្រោយពី nVIDIA ប្រកាសចេញជាផ្លូវការនូវក្រាហ្វិចកាតកម្រិតចាប់ផ្ដើម ដែលមានបំពាក់មកជាមួយ នឹង

បច្ចេកវិទ្យាRayTracing រួចមកគឺ RTX 2060 ឃើញថា មានដៃគូសហការណ៍ ជាច្រើនបានប្រកាសចេញ ក្រាហ្វិចកាតដែលបង្កើតឡើងដោយខ្លួនឯង ជាច្រើនចេញជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ បើយើងមើល ទៅលើតម្លៃUSD349នៅក្នុងទីផ្សារអន្តរជាតិ ឃើញថាវាមានតម្លៃលើសពីជំនាន់ដែល nVIDIA ប្រកាសចេញ GTX1060 នោះក៏ដោយសារតែ បច្ចេកវិទ្យាថ្មីនៅលើ RTX 2060 និងកត្តាផ្សេងៗពាក់ព័ន្ធនឹងតម្រូវការទីផ្សារ បានធ្វើឲ្យតម្លៃរបស់វាឡើងថ្លៃបន្តិច។

យ៉ាងណាក៏ដោយសម្រាប់អ្នកចង់បានក្រាហ្វិចកាត មួយល្មមដែលមិនខ្វល់អំពីបច្ចេកវិទ្យា Ray Tracing នៅពេលលេងហ្គេមឲ្យវាមានចំណាំងផ្លាតដូចពិតៗ ក្នុងកញ្ចប់តម្លៃមួយដែលសមរម្យនោះ nVIDIA អាចនឹង នៅសល់ក្រាហ្វិចកាតមួយផ្សេងទៀតមានឈ្មោះហៅថា GTX1660 Ti នេះបើយោងតាមព័ត៌មានបែកធ្លាយ ពីប្រភពអន្តរជាតិកាលពីម្សិលមិញ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា GTX 1660 Ti នឹងប្រើប្រាស់ GPU TU116 ដែលមាន Cuda Core ចំនួន 1536 ខណៈ RTX 2060 មាន Cuda Core 1920 និង VRAM 6GB ជាប្រភេទមេម៉ូរីល្បឿនលឿន GDDR6 អមជាមួយ 192-bit bus ដូចគ្នា តែវាពុំមានបំពាក់មកជាមួយនឹង Tensor Cores និងRay Tracing ភ្ជាប់មកជាមួយនោះទេជាហេតុធ្វើឲ្យតម្លៃ របស់វាធូរថ្លៃជាង ហើយក៏មិនអាចលេងហ្គេមដែលមានចំណាំងផ្លាត ឬស្រមោល (Reflection) ដូចទៅនឹងត្រកូល RTX ដែរ ហើយបើអ្នកអត់ខ្វល់ រឿងនឹង វាអាចកាត់បន្ថយចំនាយបានគួរសមដែរ។

លក្ខណៈសម្បត្តិខ្លះៗ ប្រភពព័ត៌មានបានចេញផ្សាយអំពី Specs របស់ GTX 1660 Ti ថ្មី៖


នេះគ្រាន់តែជាដំណឹងលេចឮដំបូងបណ្ណោះអំពីក្រាហ្វិតកាតជំនាន់ថ្មី ដែលមានតម្លៃធូរថ្លៃជាង RTX 2060 តែបើសួរថា តើវាអាចនឹងកើតមានឡើងពិតមែន ឬតម្លៃអាចនឹងខុសគ្នាខ្លាំងទេបើធៀបទៅនឹង RTX2060នោះយើងក៏មិនទាន់ដឹងច្បាស់ដូចគ្នាព្រោះ nVIDIA នៅមិនទាន់បង្ហើបឲ្យដឹងអំពីវានៅឡើយ ដោយសង្ឃឹមថាវានឹងចេញឆាប់ៗនេះ ក្នុងតម្លៃមួយសមរម្យក្រោម USD 250 ទៅចុះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15113