កាលពីឆ្នាំ 2016 ក្រុមហ៊ុន Nike បានដាក់ចេញលក់ស្បែកជើង Nike MAG ដែលអាចចងខ្សែដោយខ្លួនឯង
បានជាលើកដំបូង ហើយវាមើលទៅពិតជាស្រស់ស្អាត ដូចនៅក្នុងខ្សែភាពយន្ដរឿង Back To The Future II អញ្ចឹងដែរ។ បន្ទាប់មកក្នុងឆ្នាំ 2016 ដូចគ្នា Nike ក៏បានដាក់បញ្ចេញ ស្បែកជើង ចងខ្សែ ដោយខ្លួន ឯងមួយទៀត មានឈ្មោះថា HyperAdapt 1.0 ដែលជាមានរូបរាងដូចជាស្បែកជើងធម្មតា អាចពាក់ជា ប្រ ចាំថ្ងែបាន ក៏ប៉ុន្ដែវាមានតម្លៃដល់ទៅ $720 ដូច្នេះវាមិនសូវលក់បានច្រើនណាស់ណានោះទេ ចំពោះឆ្នាំ 2019 នេះ Nike នឹងដាក់លក់ស្បែកជើងដូចនេះជំនាន់ថ្មីមួយទៀត ដោយមានតម្លៃ $350 តែប៉ុណ្ណោះ។
នាពេលថ្មីៗនេះ ក្រុមហ៊ុន Nike បានបង្ហោះវីដេអូមួយ នៅលើកម្មវិធីបណ្ដាញសង្គម Twitter ដែល ចង់ បង្ហើបអំពី ស្បែកជើងអាចចងខ្សែដោយខ្លួនឯង ជំនាន់ថ្មីមួយទៀត ដែលលើកនេះអាចតភ្ជាប់ ជាមួយ ស្មាត ហ្វូនរបស់អ្នកបាន ដើម្បីធ្វើការកំណត់កម្រិតតឹងនៃខ្សែ ដោយស្បែកជើងជំនាន់ដំបូងកាលចេញពីឆ្នាំ 2016 គឺភ្ជាប់មកជាមួយប៊ូតុងនៅផ្នែកខាងក្រោយសម្រាប់កំណត់ ដូច្នេះវាមានការពិបាកក្នុងការកំណត់បន្ដិចដែរ។ បើយោងតាមទៅលើវីដេអូនោះ អាចឲ្យយើងបានដឹងថា ស្បែកជើងដែល Nike នឹងដាក់បង្ហាញឆាប់ៗនេះ គឺជា ស្បែកជើងជាពិសេស សម្រាប់លេងកីឡាបាល់បោះ និងមានតម្លៃ $350 ដុល្លារអាមេរិក ដែល តម្លៃ ប្រហាក់ប្រហែលទៅនឹងស្បែកជើងធម្មតារបស់ Nika ផងដែរ។
**សូមទស្សនាវីដេអូខាងក្រោមដែលជាសកម្មភាពនៅពេលបានពាក់ស្បែកជើងថ្មីនេះ៖
សរុបមក ទាំងអស់នេះគឺជាអ្វីដែលយើងបានដឹង សម្រាប់ពេលបច្ចុប្បន្ននេះ ដោយនាពេលឆាប់ៗខាងមុខ នេះ ក្រុមហ៊ុន Nike នឹងដាក់ប្រកាសស្បែកជើងអាចចងខ្សែដោយខ្លួនឯង ជាប្រភេទស្បែកជើងសម្រាប់ លេ ង កីឡាបាល់បោះជំនាន់ថ្មីនេះហើយ ដូច្នេះសូមប្រិយមិត្តអ្នកអាន រង់ចាំទាំងអស់គ្នា សម្រាប់ ពត៌មាន ថ្មីពី ក្រុមហ៊ុន Nike នៅថ្ងែខាងមុខ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15079