Social Network

អ្នកនឹងបានទស្សនា Short Film ថ្មីរបស់ Apple ដែលថត​ដោយ​ប្រើ​កាមេរ៉ា iPhone XS ឆាប់ៗ​នេះ​

រំលឹកថយទៅក្រោយវិញ កាលពីថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2018 គឺថាមាន YouTube Channel ផ្លូវការមួយរបស់

Apple Singapore បានធ្វើការបង្ហោះវីដេអូ ជាលក្ខណៈសាច់រឿងខ្លីមួយ ដែលមានចំណងជើងថា Three Minute “3 នាទី” ហើយ iPhone X ដែលជាស្មាតហ្វូនកំពូល និងចុងក្រោយរបស់ Apple ក៏ត្រូវបាន គេ ជ្រើសរើស ដើម្បីថត និងផលិតចេញជាវីដេអូ សម្រាប់សាច់រឿងទាំងមូល ក្នុងកម្រិតបង្ហាញរូបភាព Full HD។ Short Film នេះ គឺមានបង្កប់នូវអត្ថន័យ រវាងម្តាយ និង កូនប្រុស ដោយម្តាយជា អ្នក បំរើការ នៅលើ រថភ្លើង ចំណែកឯកូនប្រុសមានរឿងមួយចង់បង្ហាញអោយម្តាយបានឃើញ ប៉ុន្តែពួកគេមានតិចណាស់ ដើម្បី ជួបគ្នា ហើយនៅទីបំផុត ក្មេងប្រុសនោះ ក៏បានព្យាយាមបង្ហាញនូវអ្វីដែលគេអាចធ្វើ ក្នុងរយៈ ពេល ខ្លីត្រឹមតែ 3នាទី ទៅកាន់ម្តាយរបស់គេ បានដោយជោគជ័យ។

ងាកមកមើលសមត្ថភាព iPhone X វិញ យើងបានឃើញថា វាអាចផលិតរូបភាពយ៉ាងល្អមែនទែន ទាំងពណ៌រូបភាព និងចំនុចចាប់ Focus ច្បាស់ ឯការរៀបចំប្លង់ថតពីខាង Director លោក Peter Ho-Sun Chan ទៀតសោត ក៏មានភាពប៉ិនប្រសព្វ និងមើលទៅជក់ចិត្តផងដែរ។ អាចនិយាយថា បើទោះជាវាមិនល្អកប់ ដូចកាមេរ៉ាដែលគេថត Karaoke រឺ ខ្សែភាពយន្តផ្សេងៗ ប៉ុន្តែវាវីដេអូ Short Film ដែលថតបាននោះ នៅតែអាចទទួលយកបាន សម្រាប់ការទស្សនា។

យ៉ាងណា សម្រាប់ដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Apple ក៏បានសហការជាមួយអ្នកដឹកនាំរឿង និងជាអ្នក សរសេររឿងបែបមនោសញ្ចេតនា មួយរូប គឺលោក Jia Zhangke ដើម្បីផលិតខ្សែភាពយន្តខ្លីមួយ ដែលសាច់ រឿងទាំងមូល ត្រូវបានថតចេញពីកាមេរ៉ារបស់ iPhone XS ជំនាន់ថ្មីនេះ តែម្តង។ខ្សែភាពយន្តនេះ មិនទាន់ បញ្ចេញអោយទស្សនានៅពេលនេះទេ ដោយវានឹងត្រូវបានដាក់បង្ហាញ ជាផ្លូវការ នៅថ្ងៃទី 25 ខែមករា ឆាប់ៗនេះ ហើយនឹងចាក់ផ្សាយនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ក្នុងប្រទេសចិន នាថ្ងៃទី 5 ខែកុម្ភៈ ផងដែរ។ សាច់រឿងយ៉ាងណានោះយើងក៏មិនដឹងច្រើនដែរ ប៉ុន្តែអ្វីដែលយើងបានឃើញតាមរយៈរូបភាព គឺ មាន តួឯកជាបុរសម្នាក់ និងមានធុងធំមួយ ដែលមានគំរបបិតស្កុតពណ៌លឿង និងរូបភាព ដែលថត នៅលើ ផ្លូវធ្វើដំណើរឆ្លងកាត់ ក្នុងប្រទេសចិន។ រង់ចាំបន្តិចសិនទៅ បើសិនអ្នកចង់ដឹងសាច់រឿង និងចង់ឃើញពី គុណ ភាព ដែលថតចេញពីកាមេរ៉ា iPhone XS នោះ?

                                   ដកស្រង់ចេញពី http://cambo-report.com/article/15144