DJI គឺជាក្រុមហ៊ុនធំជាងគេ និងល្បីល្បាញជាងគេ ក្នុងការផលិតនូវឧបករណ៍ Drone ដែលហោះនៅលើ
មេឃ ជាក្រុមហ៊ុនឈានមុខគេ ហើយក៏រកប្រាក់ចំនូល បានយ៉ាងច្រើនទៀតផង។ សម្រាប់ឆ្នាំ 2019 នេះទីបំផុត DJI បានដឹងខ្លួនយ៉ាងច្បាស់ថា តាមការពិតទៅក្រុមហ៊ុនខ្លួន បាននៅក្នុងរណ្ដៅ អស់រយៈ ពេល ជា យូរណាស់មកហើយ ខណៈពេលដែលបុគ្គលិក ខិលខូចរបស់ខ្លួនធ្វើស៊ី ធ្វើឲ្យក្រុមហ៊ុន ខាតបង់ សាច់ ប្រាក់រាប់ពាន់លាន យ័នលុយចិន បើគិតជា លុយអាមេរិកគឺជាង 150 លានដុល្លារឯណោះ នេះបើយោង តាមប្រភពព័ត៌មាន អន្តរជាតិ Bloomberg បានចុះផ្សាយ កាលពីម្សិលមិញ។
ប្រភពដដែលបានបន្តទៀតថា ការខាតបង់សាច់ប្រាក់រហូតដល់ 15០ លានដុល្លារបែបនេះ គឺដោយ សារ តែ បុគ្គលិក របស់ក្រុមហ៊ុន DJI ផ្ទាល់ បានប្រព្រឹត្តអំពើខុសច្បាប់ គឺបានលួចលាក់ ទុកលុយ របស់ ក្រុម ហ៊ុន ឬយើងអាចហៅថាជា អំពើពុករលួយ ក្នុងកិច្ចប្រតិបត្តិការ អាជីវកម្មក្នុង និងក្រៅស្រុករបស់ DJI ផ្ទាល់ ។ សម្រាប់ដំណោះស្រាយ ពេលដែលបែកធ្លាយបញ្ហា ដ៏កខ្វក់មួយនេះ ក្រុមហ៊ុន DJI បានសម្រេចចិត្ ត បញ្ឈប់ បុគ្គលិករបស់ខ្លួន ជាច្រើននាក់ចោលភ្លាមៗ ដែលសង្ស័យថា ឬមានជាប់ពាក់ព័ន្ធ ទៅលើរឿងនេះ បន្ទាប់ពីខ្លួន ស្វែងរកឃើញបញ្ហានេះ កើតមានឡើង ហើយបានទាក់ទង អ្នកអនុវត្តច្បាប់ និងស្ថាប័ន ផ្សេង ៗ ចូលរួមធ្វើអន្តរាគមន៍ផងដែរ។ បញ្ហាអំពើពុករលួយ នៅក្នុងក្រុមហ៊ុនឯកជននេះ គឺជាការខាត បង់ធំជាង គេមួយ ក្នុងប្រវត្តិសាស្ត្រផ្នែកទីផ្សារ បច្ចេកវិទ្យារបស់ប្រទេសចិន ហើយនៅពេលនេះ DJI បានកំពុងធ្វើការ លើកិច្ចដំណើរការ ស៊ើបអង្កេតក្នុងករណីនេះ ដើម្បីដឹងឲ្យបានច្បាស់ អំពីមូលហេតុ ជាដើមចម។
ជុំវិញករណីនេះ រាជរដ្ឋាភិបាលចិន ក៏បានចាត់វិធានការក្ដៅៗ ក្នុងការចុះស៊ើបអង្កេត ក្រុមហ៊ុនប្រមាណជា 40 ផ្សេងៗគ្នា ដើម្បីស្វែងរកបញ្ហា ដែលអាចនឹងកើតមានឡើង ដូចទៅនឹង DJI ដែរ ដោយនឹងពង្រឹងបន្ថែម នូវសុវត្ថិភាពផ្នែកប្រឆាំងនឹង អំពើពុករលួយនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្រាប់ការ ផ្ទុះ រឿង ធំមួយនេះ វានៅមិនទាន់មាន ព័ត៌មានលម្អិតឲ្យយើងបានដឹងច្រើន អំពីកត្តាចំបង ដែលនាំឲ្យ កើតមាន រឿងធំ បែបនេះឡើងនោះទេ តែបន្ទាប់ពីការស៊ើបអង្កេត បានបញ្ចប់ DJI នឹងប្រាប់អ្នកសាព័ត៌មានអន្តរជាតិ ឲ្យបានដឹងបន្ថែមអំពី បញ្ហាមួយនេះ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15146