ក្រុមហ៊ុន Samsung កាលពីម្សិលមិញនេះ បានប្រកាសចេញជាផ្លូវការ នូវខួរក្បាលជំនាន់ថ្មី នៃត្រកូល
Exynos ដែលជា CPU បង្កើតឡើង សម្រាប់បំពាក់នៅលើស្មាតហ្វូន ធុនកណ្ដាលរបស់ខ្លួន ដែលចេញនាឆ្នាំ 2019 នេះ ដោយធ្វើយ៉ាងណា កាត់បន្ថយនូវតម្លៃស្មាតហ្វូន ឲ្យបានច្រើនជាងមុន តាមដែលអាច ធ្វើទៅ បាន។ បន្ទះឈីប CPU ជំនាន់ថ្មីនេះគឺជា Exynos 7 ដែលមានស៊េរីសម្គាល់ 7904 ត្រូវបានបង្កើនសមត្ថភាព បន្ថែម ជុំវិញសមត្ថភាព ទៅលើមុខងារកំសាន្ត អនុញ្ញាតឲ្យស្មាតហ្វូន ប្រើប្រាស់ Exynos 7-7904 នេះ អាច ប្រើប្រាស់មុខងារថ្មីៗភាគច្រើន ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។
Exynos 7-7904 ជាបន្ទះឈីប SoC មានទំហំ 14nm FinFET តិចណូឡូជី ដោយភ្ជាប់មក ជាមួយបន្ទះឈីប ARM Cortex A73 ចំនួន 2 និង Cortex A53 ចំនួន 6 ធ្វើឲ្យវាមាន Cores ចំនួន 8 គ្រាប់ រត់នៅក្នុងល្បឿន 1.6GHz សម្រាប់កិច្ចការទូទៅ និងឡើងទៅ 1.8GHz សម្រាប់ការប្រើប្រាស់ធ្ងន់ៗ ដូចជាការលេង ហ្គេម ជាដើម។ បន្ទះឈីបមួយនេះ មិនត្រឹមតែមាន CPU ខ្លាំងនោះទេ GPU ក៏អាចយកទៅលេង ហ្គេមសម័យថ្មី បានផងដែរ ដោយ Samsung បំពាក់ Mali-G71 MP2 មកជាមួយ អនុញ្ញាតឲ្យការលេងហ្គេម រត់នៅ លើអេក្រង់កម្រិត Full HD បានរលូនល្អ ហើយវាក៏មាន សមត្ថភាពខ្ពស់ ទៅលើដំណើរការ ជាមួយ សេន ស័រកាមេរ៉ា ដែលអាច Support ដល់ទៅ 3 គ្រាប់ ឬប្រើមួយគ្រាប់ អាចប្រើជាមួយសេនស័រ ដែល អាច ថត ក្នុងទំហំ ធំបំផុត 32 មេហ្គាភិចសែល អាចថតរូបបានច្បាស់ ពណ៌ត្រឹមត្រូវ លេងស្ទីល ថតបែប Bokeh ឬ AI ជាដើម និងថតដោយគ្មាន ភាពរអាក់រអួល ពិសេសថតវីដេអូបានកម្រិត 4K ល្បឿន 30fps ឬ Full HD ល្បឿន 120fps បានផងដែរ ទៅតាមការកំណត់ របស់អ្នកថតផ្ទាល់។
ក្រៅពី CPU ខ្លាំង សន្សំសំចៃថ្ម មាន GPU ដែលអាចរត់ហ្គេមធំៗបាន និងមានសមត្ថភាព អាចប្រើប្រាស់ ជាមួយកាមេរ៉ា បានច្រើនក្នុងពេលតែមួយ Exynos 9704 ក៏មានសមត្ថភាពខ្ពស់ ក្នុងការក្នុងការ ប្រើ ប្រាស់សេវាអ៊ិនធឺណិត ជាមួយនឹង Modem ភ្ជាប់មករួចជាស្រេច អាចធ្វើការ Download បានក្នុងល្បឿន 600Mbps និង Upload ល្បឿន 150Mbps អាចប្រើប្រាស់ ជាមួយសេវា 2G ឡើងទៅ 4G LTE តាមការ កំណត់ និងតំបន់ តាមប្រទេសនីមួយៗ។ យោងតាមសេចក្ដី ប្រកាសរបស់ Samsung បានឲ្យដឹងថា Exynos 7 នេះ ចាប់ផ្ដើមផលិត ក្នុងទ្រង់ទ្រាយធំហើយ ដែលត្រៀមយកមកបំពាក់ នៅលើស្មាតហ្វូនរបស់ Samsung ធុនកណ្ដាល ជាមួយនឹងតម្លៃប្រកួតប្រជែងខ្ពស់ តែមានលក្ខណៈសម្បត្តិ ពិសេសៗ ជាមួយមុខ ងារច្រើន សំបូរបែប មិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុន ចិនប៉ុន្មានទេ តែសម្រាប់ម៉ូឌែលមួយណា ដែលនឹង ប្រើប្រាស់ បន្ទះឈីប SoC នេះមុនគេ នៅមិនទាន់បានឲ្យដឹងនោះទេ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15148